/66741814bf70a_1718884320_medium.jpg)
- 2024-06-20 12:04:32
- បាល់ទាត់
កីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុត ចូលរួមប្រកួត Copa America 2024
- 2024-06-20 12:04:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុត ចូលរួមប្រកួត Copa America 2024
ចន្លោះមិនឃើញ
ខ្សែស្លាប Vinicius Jr ជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុត ដែលចូលរួមក្នុងការប្រកួត Copa America 2024 ។ នេះបើតាមស្ថិតិរបស់ Transfermarkt នៅក្នុងថ្ងៃនេះ។
នៅក្នុងខណៈពេលនេះ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះកំពុងមានតម្លៃខ្លួន ១៨០លានអ៊ឹរ៉ូដោយទើបមានអាយុ២៣ឆ្នាំប៉ុណ្ណោះ។
កីឡាកររូបនេះក៏ធ្លាប់ចូលលេងប្រកួត Copa America 2021 ផងដែរ ដូច្នេះនេះជាលើកទី២ហើយ ដែលកីឡាករនេះបានចូលលេងប្រកួតដ៏ធំមួយនេះ។
កីឡាករនេះបានមកលេងឲ្យក្រុមឈុតធំក្រុមជម្រើសជាតិប្រេស៊ីលតាំងពីឆ្នាំ២០២១មក ដោយចូលលេងបាន ២៩ប្រកួត និងស៊ុតចូល ៣គ្រាប់។ Vinicius ត្រូវបានគេដឹងថាជាកីឡាករឆ្នើម ដែលបានជួយជ្រោមជ្រែងដល់ក្រុមជម្រើសជាតិនេះខ្លាំង ដូចទៅអ្វីដែលគេបានជួយ Real Madrid។
កីឡាករដែលមានតម្លៃខ្លួនបន្ទាប់ពី Vinicius ដែលបានចូលរួមក្នុងការប្រកួត Copa America 2024 នេះគឺ Federico Valverde ដែលមានអាយុ ២៥ឆ្នាំ មានតម្លៃខ្លួន ១២០លានអ៊ឺរ៉ូ។
គួរបញ្ជាក់ផងដែរថា ការប្រកួត Copa America នឹងចាប់ផ្ដើមពីថ្ងៃស្អែកនេះទៅ ដោយនឹងបញ្ចប់នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤៕
ខាងក្រោមនេះជាកីឡាករទាំង១០រូប ដែលមានតម្លៃខ្លួនខ្ពស់បំផុតក្នុងការ Copa America 2024នេះ៖