• 2024-06-17 11:50:00
  • បាល់ទាត់

Ramos សម្រេច​ចិត្ត​មិន​បន្ត​នៅ​ Sevilla នៅ​រដូវកាល​ក្រោយ​នោះ​ទេ​

  • 2024-06-17 11:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ Sergio Ramos បាន​សម្រេច​ចិត្ត​មិន​នៅ​បន្ត​លេង​ឲ្យ​ក្លឹប​ Sevilla នៅ​រដូវកាល​ក្រោយ​នោះ​ទេ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​។

Ramos នឹង​ធ្វើ​សន្និសីទកាសែត​លា​មិត្ត​រួម​ក្រុម​របស់​ខ្លួន​នៅ​ថ្ងៃ​ស្អែក​នេះ​ ដែល​មាន​ការ​ចូល​រួម​ដោយ​ លោក​ Jose Maria ប្រធាន​ក្លឹប​ Sevilla ផង​ដែរ​។

ខាង​ថ្នាក់​ដឹកនាំ​ក្លឹប​បាន​ធ្វើ​ការ​សម្ដែង​ការ​ដឹង​គុណ​ និង​ថ្លែង​អំណរ​គុណ​ដល់​ Ramos ដែល​បាន​ខិត​ខំ​ជួយ​ក្លឹប​នេះ​កន្លង​មក​ ដោយ​នេះ​ជា​លើក​ទី​២ហើយ​ដែល​កីឡាករ​នេះ​បាន​ចាកចេញ​ពី​ក្លឹប​នេះ​។

នៅ​ក្នុង​រដូវកាល​នេះ​ Ramos បាន​ចូល​លេង​ ៣៧ប្រកួត​ និង​ស៊ុត​ចូល​៨គ្រាប់​ឲ្យ​ Sevilla។ កីឡាករ​នេះ​ជា​កីឡាករ​ដោយ​បណ្ដុះ​បណ្ដាល​ឲ្យ​ Sevilla តាំង​ពី​យុវវ័យ​មក​។ កីឡាករ​ធ្លាប់​លេង​ឲ្យ​ក្រុម​ឈុត​ធំ​ Sevilla ពី​ឆ្នាំ​២០០៤-២០០៥ ដោយ​ចូល​លេង​បាន​ ៥០ប្រកួត​ និង​ស៊ុត​ចូល​៣គ្រាប់​។

ក្រោយ​ចាកចេញ​ពី​ក្លឹប​នេះ​ កីឡាករ​នេះ​ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ល្ហិចល្ហៀង​ថា​នឹង​អាច​ទៅ​លេង​នៅ​ MLS នៅ​រដូវកាល​ក្រោយ​៕

ប្រភព៖ Sevilla

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី