• 2024-06-07 12:35:26
  • បាល់ទាត់

Ballon D'or បន្ថែម​ពាន​ថ្មី​ចំនួន​ពីរ​ សម្រាប់​ឆ្នាំ​២០២៤​នេះ​​

  • 2024-06-07 12:35:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ballon D'or បាន​ធ្វើ​ការ​បន្ថែម​ពាន​ថ្មី​ចំនួន​ពីរ​​ គឺ​ពាន​គ្រូ​ឆ្នើម​ស្ត្រី​ប្រចាំ​ឆ្នាំ​ និង​ពាន​គ្រូ​ឆ្នើម​បុរស​ប្រចាំ​ឆ្នាំ សម្រាប់​ឆ្នាំ​២០២៤​។

Ballon d'Or គឺ​ពាន​រង្វាន់​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​ពិភព​បាល់ទាត់​ ដែល​ផ្ដល់​ឲ្យ​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ រៀបចំ​ឡើង​ដោយ​ទស្សនាវដ្ដី​បារាំង​ France Football។

មក​ទល់​នឹង​ពេល​នេះ​កម្មវិធី​រៀបចំ​ពាន​ Ballon D'or មាន​ចំនួន​១០ពាន​ ដែល​មាន​ដូច​ជា​ ពាន​ Ballon D'or បុរស​ ពាន​ Ballon D'or ស្ត្រី​ ពាន​ Ballon D'or ក្លឹប​បុរស​ប្រចាំ​ឆ្នាំ​ ពាន​ Ballon D'or ក្លឹប​ស្ត្រី​ប្រចាំ​ឆ្នាំ​ ពាន​ Kopa ពាន​ Yachine ពាន​ Gerd Muller ពាន​ Socrates ពាន​គ្រូ​ឆ្នើម​ស្ត្រី​ប្រចាំ​ឆ្នាំ​ និង​ពាន​គ្រូ​ឆ្នើម​បុរស​ប្រចាំ​ឆ្នាំ​។

សម្រាប់​ឆ្នាំ​នេះ​ការ​ប្រកាស​បេក្ខជន​ដែល​ជាប់​បេក្ខភាព​គឺ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​០៤ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ រី​ឯ​លទ្ធផល​ផ្លូវការ​នឹង​ធ្វើ​ការ​ប្រកាស​នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា​ ឆ្នាំ​២០២៤ នៅ​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​៕

ប្រភព៖ Ballon D'or

អត្ថបទដោយ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី