• 2024-05-29 12:36:40
  • បាល់ទាត់

Hansi Flick នឹង​មក​ធ្វើ​គ្រូ​បង្គោល​ Barca ជំនួស​ Xavi

  • 2024-05-29 12:36:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Hansi Flick នឹង​មក​ធ្វើ​ជា​គ្រូបង្គោល​ក្លឹប​ Barcelona ជំនួស​លោក​ Xavi Hernandez សម្រាប់​រដូវកាល​ថ្មី​តទៅ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

បើ​តាម​ប្រភព​ខាង​លើ​ដដែល​នេះ​ លោក​ Hansi Flick បាន​ធ្វើ​ការ​ចុះ​កុងត្រា​ជា​មួយ​ Barca ដើម្បី​ក្លាយ​ជា​គ្រូបង្គោល​ក្លឹប​នៅ​ក្នុង​ថ្ងៃ​នេះ​រួចរាល់​ហើយ​។

លោក​ជា​បេក្ខជន​ ដែល​លោក​ Joan Laporta ប្រធាន​ក្លឹប​ Barcelona ចង់​បាន​បំផុត​ដើម្បី​មក​ជំនួស​ លោក​ Xavi រហូត​មក​ក្រោយ​ Xavi បាន​ប្រកាស​ចាកចេញ​ពី​តំណែង​គ្រូបង្គោល​ក្លឹប​នេះ​។

លោក​ Flick មាន​បទពិសោធន៍​ដឹកនាំ​ក្លឹប​តាំង​ពី​ឆ្នាំ​១៩៩៦មក​ ដោយ​ធ្លាប់​ធ្វើ​ជា​គ្រូ​បង្គោល​ក្លឹប​ Bayern Munich ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១​ និង​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៣។

ទោះ​ជា​មាន​បទពិសោធន៍​ក្នុង​រយៈពេល​ខ្លី​ Flick បាន​ដឹកនាំ​ឈ្នះ​ពាន​ជា​ច្រើន​ដូច​ជា​ Bundesliga ពាន​ UEFA Supercup ពាន​ UEFA Champions League។ លោក​ក៏​ធ្លាប់​រួច​ចំណែក​ឲ្យ​ឈ្នះ​ FIFA World Cup កាល​ពី​ឆ្នាំ​២០១៣/១៤ ផង​ដែរ​៕

អត្ថបទដោយ៖ សេរី មង្គល

មតិយោបល់