• 2024-05-28 13:27:08
  • បាល់ទាត់

Foden បន្ត​ឡើង​តម្លៃ​ខ្លួន​មិន​ធម្មតា​ក្រោយ​ចប់​​រដូវកាល​ឆ្នាំ​២០២៣/២៤​

  • 2024-05-28 13:27:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Phil Foden បាន​បន្ត​ឡើង​តម្លៃ​មិន​ធម្មតា​ជា​បន្ត​បន្ទាប់​ក្រោយ​ចប់​រដូវកាល​ឆ្នាំ​២០២៣​/២៤ មិន​បាន​ប៉ុន្មាន​ផង​។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​ Transfermarkt កាល​ពី​ពេល​ថ្មីៗ​នេះ​។

សម្រាប់​រដូវ​កាល​ឆ្នាំ​២០២៣​/២៤នេះ​ Foden បាន​ឡើង​តម្លៃ​ខ្លួន​រហូត​ទៅ​ដល់​៣ដង​ទៅ​ហើយ​ តាំង​ពី​តម្លៃ​ខ្លួន​ ១១០អ៊ឺរ៉ូ​ រហូត​ដល់​ ១៥០លាន​អ៊ឺរ៉ូ​ក្រោយ​ចប់​រដូវកាល​បាន​បន្តិច​។

នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២៣/២៤​នេះ​ កាល​ពី​ចុង​ឆ្នាំ​២០២៣​កន្លង​ទៅ​​ កីឡាករ​នេះ​មាន​តម្លៃ​ខ្លួន​ប្រមាណ​ ១១០លាន​អ៊ឺរ៉ូ​ប៉ុណ្ណោះ​ ប៉ុន្តែ​ក្រោយ​មាន​បច្ចុប្បន្ន​ភាព​ទីផ្សារ​កីឡាករ​កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា​ ឆ្នាំ​២០២៤​តម្លៃ​ខ្លួន​របស់​គេ​បាន​កើន​ឡើង​រហូត​ទៅ​ដល់​ ១៣០លាន​អ៊ឺរ៉ូ​ និង​ការ​ធ្វើ​បច្ចុប្បន្ន​កាល​ពី​ពេល​ថ្មីៗ​នេះ​ កីឡាករ​នេះ​ក៏​បាន​ឡើង​រហូត​ទៅ​ទៅ​ដល់​ ១៥០លាន​អ៊ឺរ៉ូ​។ Foden ជា​កីឡាករ​បណ្ដុះបណ្ដាល​ដោយ​ Man City ផ្ទាល់​ដោយ​គេ​មក​លេង​ក្នុង​ក្រុម​ឈុត​ធំ​នៅ​ឆ្នាំ​២០១៨ ក្នុង​តម្លៃ​ខ្លួន​៥លាន​អ៊ឺរ៉ូ​ រហូត​មក​ដល់​តម្លៃ​ខ្លួន​ ១៥០លាន​អ៊ឺរ៉ូ​នេះ​។

កីឡាករ​នេះ​បាន​ជួយ​ឲ្យ​ Man City ឈ្នះ​ពាន​តូច​ធំ​ជា​ច្រើន​ដូច​ជា​ពាន​ Premier League ពាន​ UEFA Champions League ជា​ដើម​។ នៅ​ក្នុង​រដូវកាល​នេះ​ គេ​ក៏​បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ PL ប្រចាំ​រដូវកាល​ផង​ដែរ​។ ក្នុង​រដូវកាល​នេះ​ គេ​ចូល​លេង​ឲ្យ​ Man City បាន​៥២ប្រកួត​ហើយ​ ដោយ​ស៊ុត​ចូល​ ២៧គ្រាប់​។ គេ​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ឆ្នើម​បំផុត​សម្រាប់​ក្លឹប​ Man City នេះ​៕

ប្រភព៖ transfermarkt អត្ថបទ៖ សេរី មង្គល

មតិយោបល់