• 2024-05-28 12:35:40
  • បាល់ទាត់

Luka Modric ចង់​ចូល​និវត្តន៍​នៅ​ Real Madrid

  • 2024-05-28 12:35:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Luka Modric និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គេ​ចង់​បញ្ចប់​អាជីព​បាល់ទាត់​ចូល​និវត្តន៍​នៅ​ក្លឹប​ Real Madrid នេះ​តែ​ម្ដង​។​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កំពូល​អ្នក​កាសែត​ Fabrizio Romano

Modric បាន​និយាយ​ថា​៖" ខ្ញុំ​ចង់​និវត្តន៍​នៅ​ក្លឹប​ Real Madrid នេះ​តែ​ម្ដង​។ ក្លឹប​នេះ​ដូច​ជា​ទៅ​នឹង​ជីវិត​ខ្ញុំ​អញ្ចឹង​។ ការ​សម្រេច​ចិត្ត​ទាក់ទង​នឹង​អនាគត​របស់​ខ្ញុំ​គឺ​បាន​សម្រេច​រួច​រាល់​ហើយ​ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​អាច​ប្រាប់​បាន​នៅ​ឡើយ​ទេ​។ អ្នក​នឹង​ដឹង​បន្ទាប់​ពី​ប្រកួត​ UEFA Champions League វគ្គ​ផ្ដាច់​ព្រ័ត្រ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ខ្ញុំ​តែង​តែ​និយាយ​ថា​ ខ្ញុំ​ចង់​ចូល​និវត្តន៍​នៅ​ក្លឹប​មួយ​នេះ​ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បាន​។ វា​ដូច​ជា​សុបិន​អញ្ចឹង​ ខ្ញុំ​ចាត់​ទុក​ទី​នេះ​ជា​ផ្ទះ​របស់​ខ្ញុំ​។ Real Madrid នៅ​តែ​ជា​ក្លឹប​នៃ​ជីវិត​របស់​ខ្ញុំ​។ ខ្ញុំ​ចង់​បាន​ Farewell ដូច​ Toni Kroos ដែរ​ ពិត​ជា​អស្ចារ្យ​មែន​ទែន​ "។

បើ​ប្រភព​ដដែល​នេះ​បាន​ឲ្យ​ដឹង​ Luka Modric បាន​ប្រាប់​ Real Madrid ថា​គេ​ចង់​នៅ​បន្ត​ជា​មួយ​ក្លឹប​មួយ​រដូវកាល​បន្ត​ទៀត​ យ៉ាង​ណា​ការ​សម្រេច​ជា​ផ្លូវ​ការ​យ៉ាងណា​នោះ​មិន​ទាន់​ធ្វើ​ការ​សម្រេច​នោះ​ទេ​ដោយ​រង់​ការ​ជួប​ពិភាក្សា​គ្នា​។

Modric ជា​កីឡាករ​ដែល​មក​លេង​ឲ្យ​ Real តាំង​ពី​ឆ្នាំ​២០១២​មក​ ដោយ​ចូល​លេង​ប្រកួត​សរុប​ ៥៣៣ប្រកួត​ និង​ស៊ុត​ចូល​ ៣៩គ្រាប់​។ កីឡាករ​នេះ​បាន​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ពាន​តូច​ធំ​អស់​ហើយ​ដោយ​ធ្លាប់​ឈ្នះ​ពាន​លីគ​កំពូល​ និង​ UEFA Champions League ជា​ដើម​។ កីឡាករ​នេះ​ក៏​ធ្លាប់​ឈ្នះ​ពាន​ Ballon D'or ផង​ដែរ​ក្នុង​អាជីព​បាល់ទាត់​របស់​គេ​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់