• 2024-05-23 13:22:33
  • បាល់ទាត់

Thiago Motta នឹង​មក​ដឹកនាំ​ Juventus ក្នុង​រដូវកាល​ថ្មី​នេះ​

  • 2024-05-23 13:22:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Thiago Motta នឹង​មក​ដឹកនាំ​ក្លឹប​ Juventus នៅ​ក្នុង​ឆ្នាំ​២០២៤/២៥ ខាង​មុខ​នេះ​តទៅ​ក្រោយ​ព្រមព្រៀង​ជា​មួយ​ក្លឹប​នៅ​ក្នុង​ថ្ងៃ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

លោក​ Motta បាន​មក​ដឹកនាំ​ Bologna ឲ្យ​ឈរ​នៅ​លេខ​រៀង​ទី​៣ ក្នុង​តារាង​ Serie A ក្នុង​រដូវកាល​នេះ​ដោយ​ជាប់​បេក្ខភាព​អាច​ប្រកួត​ក្នុង​ UEFA Champions League នៅ​រដូវកាល​ខាង​មុខ​។

គ្រូបង្គោល​ក្លឹប​អ៊ីតាលី​រូប​នេះ​នឹង​មក​ដឹកនាំ​ Juventus ជា​មួយ​នឹង​កុងត្រា​រយៈពេល​៣ឆ្នាំ​ ចាប់​ពី​រដូវកាល​ខាង​មុខ​ រហូត​ដល់​ឆ្នាំ​២០២៧។

លោក​បាន​ធ្វើ​ការ​រៀបរាប់​ទៅ​កាន់​ Bologna ពី​ការ​សម្រេច​ចិត្ត​របស់​លោក​រួចរាល់​ហើយ​ថា​លោក​នឹង​ចាកចេញ​ពី​ក្លឹប​នេះ​ដូច​ការ​រំពឹង​ទុក​របស់​ក្លឹប​មែន​។

លោក​ជា​មួយ​បេក្ខជន​មួយ​រូប​ដែល​ Juventus ចង់​បាន​រហូត​មក​ដើម្បី​មក​ជំនួស​ លោក​ Massimiliano Allegri ដែល​ត្រូវ​បាន​ក្លឹប​បណ្ដេញ​ចេញ​កាល​ពី​សប្ដាហ៍​មុន​នេះ​។ Allegri ត្រូវ​បាន​ស្គាល់​ថា​ជា​អ្នកដឹកនាំ​ Juventus ឲ្យ​រីក​មុខ​មាត់​ក្នុង​លីគ​កំពូល​អ៊ីតាលី​ដោយ​លោក​ធ្លាប់​ដឹកនាំ​ក្លឹប​នេះ​២ដង​ ដោយ​លើក​ទី​១ លោក​ដឹកនាំ​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៩ ដោយ​ពេល​នោះ​ដឹកនាំ​ឈ្នះ​ពាន​លីគ​កំពូល​ឲ្យ​ក្លឹប​នេះ​រៀងរាល់​រដូវកាល​ យ៉ាង​ណា​សម្រាប់​ការ​ដឹកនាំ​លើក​ទី២ ចាប់​ពី​ឆ្នាំ​២០២១ ដល់​ពេល​នេះ​ ដោយ​មិន​ទាន់​ឈ្នះ​ពាន​មួយ​ឲ្យ​ក្លឹប​ទេ​។

សម្រាប់​លោក​ Motta នេះ​ជា​ក្លឹប​ធំ​ទី​១មួយ​ហើយ​ដែល​លោក​បាន​ដឹកនាំ​ក្នុង​អាជីព​របស់​លោក​ជា​អ្នក​ដឹកនាំ​ក្លឹប​តាំង​ពី​ឆ្នាំ​២០១៨មក​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់