• 2024-05-20 11:29:14
  • បាល់ទាត់

Pep អាច​នឹង​ចាកចេញ​ពី​ Man City បន្ទាប់ពីរដូវកាលខាងមុខ ក្រោយ​ឈ្នះ​ពាន​ PL ៤ឆ្នាំ​ជាប់​គ្នា​

  • 2024-05-20 11:29:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Pep Guardiola អាច​នឹង​ចាកចេញ​ពី​ក្លឹប​ Manchester City នៅ​ក្នុង​ឆ្នាំ​២០២៥ បន្ទាប់​ពី​រដូវកាល​ថ្មី​ឆ្នាំ​២០២៤/២៥ ខាង​មុខ​។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក​ ក្រោយ​ឈ្នះ​ពាន​ Premier League នៅ​ក្នុង​ថ្ងៃ​នេះ​។

លោក​ Pep បាន​និយាយ​ថា​៖" ពិត​ណាស់​ ការ​ពិត​នោះ​គឺ​ថា​ ខ្ញុំ​ជិត​ចាកចេញ​ជាង​បន្ត​នៅ​ដឹកនាំ​ក្លឹប​នេះ​ក្នុង​រយៈពេល​វែង​។ ខ្ញុំ​បាន​និយាយ​គ្នា​ជា​មួយ​ខាង​ក្លឹប​ Man City ហើយ​ៗ​ យើង​ពិភាក្សា​គ្នា​ ហើយ​អារម្មណ៍​របស់​ខ្ញុំ​គឺ​នឹង​នៅ​ដឹកនាំ​បន្ត​ច្បាស់ណាស់​ នឹង​នៅ​បន្ត​ដឹកនាំ​រដូវកាល​ថ្មី​បន្ត​ទៀត​ "។

លោក​បន្ត​ថា​៖" ប៉ុន្តែ​នៅ​រដូវកាល​ថ្មី​នេះ​ យើង​នឹង​ពិភាក្សា​គ្នា​បន្ត​បន្ទាប់​ទៀត​ ខ្ញុំ​ដឹកនាំ​ក្លឹប​នេះ​ ៨-៩ឆ្នាំ​ហើយ​ អញ្ចឹង​ចាំមើល​ៗ​ថា​មាន​រឿង​អី​កើត​ឡើង​បន្ត​ទៀត​ "។

លោក​ Pep បាន​មក​ដឹកនាំ​ Man City តាំង​ពី​ឆ្នាំ​២០១៦មក​ ដោយ​ធ្លាប់​យក​ឈ្នះ​ពាន​តូច​ធំ​ជូន​ក្លឹប​នេះ​អស់​ហើយ​ជា​ពិសេស​គឺ​ឈ្នះ​ពាន​ Premier Leaegue ៤រដូវកាល​ជាប់​គ្នាចាប់ពី​រដូវកាលឆ្នាំ២០២០/២១មក ប៉ុន្តែលោកឈ្នះពានសរុបទៅដល់ ៦ដងរហូត​មកទល់នឹងពេល មិន​តែប៉ុណ្ណោះ លោកក៏បានឈ្នះ​​ UEFA Champions League កាល​ពី​រដូវកាល​មុន​ និង​ពាន​ផ្សេង​ៗ​។

កំពូល​អ្នកចាត់ការ​ក្លឹប​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​អ្នក​ជួយ​ជ្រោមជ្រែង​ Man City ឲ្យ​ក្លាយ​ជា​កំពូល​ក្លឹប​ដ៏​មាន​មុខ​នៅ​ក្នុង​ការ​ប្រកួត​ PL ដូច​រាល់​ថ្ងៃ​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់