• 2024-04-13 05:31:26
  • បាល់ទាត់

Messi ស្ថិត​ក្នុង​ចំណោម​កីឡា​ករ​ឈ្នះ​ពាន​ Ballon D'or ក្នុង​វ័យ​ក្មេង និង​ចាស់​​ជាង​គេ​បំផុត​

  • 2024-04-13 05:31:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Lionel Messi ជា​ជើង​ឯកពាន​ Ballon D'or ៨ជំនាន់​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​ជិត​២០ឆ្នាំ​នេះ​ ដែល​ធ្វើ​ឲ្យ​គេ​បាន​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ឈ្នះ​ពាន​ Ballon D'or នេះ​ក្នុង​វ័យ​ក្មេង​ និង​ចាស់​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​វិស័យ​បាល់ទាត់​។

Messi បាន​ឈ្នះ​ពាន​ Ballon D'or នេះ​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០០៩ ក្នុង​វ័យ​២២ឆ្នាំ​ ៥ខែ​ និង​៧ថ្ងៃ​ ដែល​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​លំដាប់​ថ្នាក់​ទី​៣ ឈ្នះ​ពាន​មួយ​នេះ​ ខណៈ​ដែរ​កីឡាករ​ដែល​មាន​វ័យ​ក្មេង​បំផុត​ឈ្នះ​ពាន​មួយ​នេះ​គឺ​ ខ្សែប្រយុទ្ធ​ Ronaldo Nazario ដែល​ឈ្នះ​ពាន​ក្នុង​វ័យ​ ២១ឆ្នាំ​ ៣ខែ​ ៥ថ្ងៃ​ កាល​ពី​ឆ្នាំ​១៩៩៧។

ព្រោះ​តែ​ Messi ឈ្នះ​ក្នុង​ពាន​ Ballon D'or នេះ​ច្រើន​ដង​ពេក​កីឡាករ​នេះ​ក៏​បាន​ជាប់​ចំណាត់​ថ្នាក់​ជា​ចំណោម​កីឡាករ​វ័យ​ចំណាស់​ជាង​គេ​ក្នុង​ការ​ឈ្នះ​ពាន​នេះ​ផង​ដែរ​។ កាល​ពី​ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ Messi ឈ្នះ​ពាន​នេះ​ម្ដង​ទៀត​បាន​ធ្វើ​ឲ្យ​គេ​ជា​កីឡាករ​ចំណាស់​ជាង​គេ​លំដាប់​ថ្នាក់​ទី​២ ដែល​បាន​ឈ្នះ​ពាន​នេះ​ក្នុង​វ័យ​ ៣៦ឆ្នាំ​ ៤ខែ​ ៦ថ្ងៃ​ ខណៈ​អ្នក​ឈ្នះ​ពាន​នេះ​ក្នុង​វ័យ​ចំណាស់​ជាង​គេ​គឺ​ Stanley Mathews ដែល​ជា​កីឡាករ​ជើង​ចាស់​ បាន​ឈ្នះ​ពាន​នេះ​ក្នុង​វ័យ​ ៤១ឆ្នាំ​ ១០ខែ​ ១៧ថ្ងៃ​។

Messi ជា​កីឡាករ​ដ៏​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ ដោយ​គេ​បាន​ឈ្នះពាន​តូច​ធំ​សម្រាប់​ក្លឹប​ និង​ខ្លួន​ឯង​អស់​ហើយ​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​នេះ​។ គេ​ធ្លាប់​ចូល​លេង​ ៩០៦ប្រកួត​ និង​ស៊ុត​ចូល​ ៧៣២គ្រាប់​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី