• 2024-04-12 11:11:42
  • បាល់ទាត់

Liverpool ចាញ់​ Atalanta បាក់​មុខ​ក្នុង​ប្រកួត​ Europa League ជើង​ទី​១

  • 2024-04-12 11:11:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Liverpool បាន​ចាញ់​ក្លឹប​ Atalanta ក្នុង​លទ្ធផល​ ០-៣ ក្នុង​ជំនួប​ Europa League វគ្គ​៨ក្រុម​ចុង​ក្រោយ​ ជើង​ទី​១ នៅ​ក្នុង​ថ្ងៃ​នេះ​។

លទ្ធផល​នេះ​ជា​ការ​ចាញ់​ដោយ​បាក់​មុខ​បំផុង​សម្រាប់​ Liverpool ដោយ​ក្លឹប​មិន​ដែល​ប្រកួត​ចាញ់​នៅ​ទីលាន​របស់​ខ្លួន​នោះ​ទេ​ ក្នុង​រយៈពេល​៤ខែ​ចុង​ក្រោយ​នេះ​។

ក្រោយ​ចប់​ការ​ប្រកួត​មួយ​នេះ​ លោក​ Jurgen Klopp អ្នកចាត់ការ​ក្លឹប​ Liverpool បាន​លើក​ឡើងទៅកាន់អ្នកកាសែត​យ៉ាង​ណា​អស់​សង្ឃឹម​ជា​ទី​បំផុត​ដោយ​ថា​ក្លឹប​លោក​នឹង​គ្មាន​ឱកាស​ក្នុង​ការ​តទល់​ក្នុង​ការ​ប្រកួត​ក្នុង​ប្រកួត​ Europa League នេះ​បន្ត​បន្ទាប់​ទៀត​ទេ​។

Klopp បាន​និយាយ​ថា​៖" នេះ​ជា​ប្រកួត​ដែល​យើង​ទទួល​បាន​លទ្ធផល​អាក្រក់​ជាទី​បំផុត​។ ខ្ញុំ​មក​និយាយ​នេះ​ក៏​ចង់​អបអរ​ទៅ​កាន់​ Atalanta ផង​ដែរ​។ យើង​ចាញ់​តែ​ម្ដង​និយាយ​ទៅ​ យើង​គ្មាន​ឱកាស​ទៀត​ទេ​បើ​និយាយ​ទៅ​ យើង​ចប់​តែ​ម្ដង​ក្នុង​កា​ប្រកួត​មួយ​នេះ​ "។

Liverpool នឹង​ជួប​ Atalanta ម្ដង​ទៀត​នៅ​ជើង​ទី​២ នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា​ ឆ្នាំ​២០២៤​នេះ​ ដើម្បី​កាត់​សេចក្ដី​ឲ្យ​ច្បាស់​ថា​ក្លឹប​ណា​ជា​អ្នក​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​បន្ទាប់​។

ក្រោម​ការ​ដឹកនាំ​របស់​ Klopp ក្នុង​ក្របខ័ណ្ឌ​ Premier League ក្លឹប​ Liverpool កំពុង​ឈរ​នៅ​លេខ​រៀង​ទី​២ក្នុង​តារាង​ប្រកួត​នេះ​ ដោយ​មាន​ពិន្ទុ​៧១ ស្មើ​នឹង​ Arsenal ដែល​កំពុង​តែ​នាំ​មុខ​គេ​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី