/6617d806dc7bd_1712838660_medium.jpg)
- 2024-04-11 13:31:05
- បាល់ទាត់
អនាគតរបស់ Ten Hag នៅ Man Utd កំពុងត្រូវបានវែកញែក
- 2024-04-11 13:31:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនាគតរបស់ Ten Hag នៅ Man Utd កំពុងត្រូវបានវែកញែក
ចន្លោះមិនឃើញ
លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United ត្រូវបានមជ្ឈដ្ឋានបាល់ទាត់និយាយវែកញែកពីអនាគតរបស់លោកជាមួយនឹងក្លឹបបិសាចក្រហមនៅរដូវកាលក្រោយនេះ។
បើយោងតាមការចុះផ្សាយរបស់ Daily Mail លោក Ten Hag អាចនឹងស្នើសុំលាលែងពីតំណែងអ្នកចាត់ការ ជាជាងខាងក្លឹបប្រើពាក្យបណ្ដេញចេញពីតំណែង។
នៅខណៈនេះ Man Utd កំពុងឈរនៅលេខរៀងទី៦ ក្នុងតារាង Premier League ដែលនឹងមិនអាចមានឱកាសក្នុងការចូលរួមលេង UEFA Champions League ក្នុងរដូវកាលក្រោយនេះទេ។ ក្នុងរដូវកាលនេះក្លឹបនេះចូលរួមបាន ៣១ប្រកួត ឈ្នះ១៥ប្រកួត ចាញ់១២ប្រកួត និងស្មើ៤ប្រកួត ដែលស្ថិតិនេះមិនល្អនោះទេក្រោមការដឹកនាំរបស់ Ten Hag ។
បើតាមប្រភពខាងលើម្ចាស់ក្លឹបមានគម្រោងចង់ផ្លាស់ប្ដូរផែនការថ្មីដែលតម្រូវកែទម្រង់ក្លឹបត្រង់ចំណុចមួយចំនួន ដូច្នេះការកែទម្រង់នេះអាចប៉ះពាល់ដល់តំណែង Ten Hag។
ចំពោះអារម្មណ៍កីឡាករក្រោមការដឹកនាំរបស់ Ten Hag នៅក្នុងពេលនេះគឺមិនមានភាពស្រុះស្រួលគ្នានោះទេដោយអ្នកខ្លះពេញចិត្តនឹង Ten Hag រីឯអ្នកខ្លះវិញមិនសប្បាយក្នុងទម្រង់ដឹកនាំរបស់លោកទេ។
ចំពោះការវែកញែកពីអនាគតរបស់អ្នកចាត់ការរូបនេះ លោកផ្ទាល់ខ្លួនធ្លាប់ត្រូវបានប្រាប់សារព័ត៌មាននានាជាច្រើនឲ្យបញ្ឈប់ពីការវែកញែកជាអកុសលនេះព្រោះតែលោកជឿជាក់ និងខិតខំដឹកនាំ Man Utd ឲ្យកាន់តែទៅមុខទៀត។ លោក Ten Hag នៅមានកុងត្រាជាមួយ Man Utd រហូតដល់ឆ្នាំ២០២៥៕