• 2024-04-11 12:24:33
  • បាល់ទាត់

Xavi ពេញ​ចិត្ត​​នឹង​លទ្ធផល​យក​ឈ្នះ​ PSG ក្នុង​ប្រកួត​ UCL ជើង​ទី​១​​

  • 2024-04-11 12:24:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Xavi គ្រូបង្គោល​ក្លឹប​ Barcelona បាន​ពេញ​ចិត្ត​ជា​ខ្លាំង​នឹង​លទ្ធផល​ក្នុង​ការ​យក​ឈ្នះ​ Paris Saint Germain ក្នុង​ប្រកួត​ UEFA Champions League វគ្គ៨ក្រុម​ចុង​ក្រោយ​ជើង​ទី​១​ នៅ​ក្នុង​ថ្ងៃ​នេះ​នូវ​លទ្ធផល​ ៣-២។

ក្រោយ​ចប់​ការ​ប្រកួត​មួយ​នេះ​ លោក​ Xavi បាន​និយាយ​ទៅ​កាន់​អ្នកកាសែត​ថា​៖" យើង​បាន​ធ្វើ​ការ​លេង​ទម្រង់​បិទ​ទាន់​ព្រោះ​តែ​ខ្សែការពារ​យើង​ល្អ​។ ខ្ញុំ​មាន​មោទនភាព​មែន​ទែន​នឹង​ការ​ប្រកួត​មួយ​ហ្នឹង​ព្រោះ​យើង​បាន​ប្រកួត​ឈ្នះ​ក្រុម​មួយ​ដែល​ជា​ក្រុម​ល្អ​ជាង​គេ​លើ​លោក​។ យើង​បាន​មក​ដល់​ពាក់​កណ្ដាល​ផ្លូវការ​នៃ​ការ​ប្រកួត​នេះ​ហើយ​ "។

ទោះ​ជា​មាន​មោទនភាព​នឹង​ឈ្នះ​ការ​ប្រកួត​នឹង​ PSG នេះ​ក្ដី​ប៉ុន្តែ​លោក​ Xavi បាន​ក៏​ធ្វើ​ការ​ឲ្យ​កូន​ក្រុម​របស់​លោក​ត្រៀម​ក្នុង​ការ​ប្រកួត​ជា​មួយ​ក្លឹប​នេះ​នៅ​ជើង​ទី​២ផង​ដែរ​ព្រោះ​តែ​លោក​នៅ​តែ​យល់​ឃើញ​ថា​ក្លឹប​បារាំង​នេះ​មាន​ប្រៀប​ជាង​អញ្ចឹង​។ លោក​បាន​លើក​ឡើង​ថា​៖" ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​នៅ​តែ​ជឿជាក់​ថា​ PSG នៅ​តែ​មាន​ប្រៀប​ជាង​រហូត​អញ្ចឹង​ "។

Barca នឹង​ត្រូវ​បាន​ប៉ះ​ PSG នៅ​ជើង​ទី​២ ក្នុង​ប្រកួត​ UCL វគ្គ៨ក្រុម​ចុង​ក្រោយ​នេះ​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា​ ឆ្នាំ​២០២៤​ ដើម្បី​សម្រេច​ថា​ក្រុម​មួយ​ណា​នឹង​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​នៅ​ក្នុង​ការ​ប្រកួត​មួយ​នេះ​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី