• 2024-04-10 12:00:19
  • បាល់ទាត់

Kevin De Bruyne សុំ​អាវ​ Luka Modric ក្រោយ​ចប់​ប្រកួត​

  • 2024-04-10 12:00:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Kevin De Bruyne បាន​សុំ​អាវ​ពី​ ខ្សែបម្រើ​ Luka Modric ក្រោយ​ចប់​ប្រកួត​រវាង​ក្លឹប​ Manchester City តទល់នឹង​ក្លឹប​ Real Madrid ក្របខ័ណ្ឌ​ UEFA Champions League វគ្គ​៨ក្រុម​ចុងក្រោយ​នូវ​លទ្ធផល​ ៣-៣ ក្នុង​ជើងទី​១ក្នុង​ថ្ងៃ​នេះ​។

Modric ជា​កីឡាករ​ដែល​ត្រូវ​បាន​អ្នកគាំទ្រ​ ក៏​ដូច​ជា​កីឡាករ​បាល់ទាត់​ដូច​គ្នា​ជាក់​ស្ដែង​ដូច​ជា​ De Bruyne មាន​ការ​គោរព​ និង​ឲ្យ​តម្លៃ​លើ​កីឡាករ​នេះ​ខ្លាំង​ចំពោះ​សមត្ថភាព​ និង​អាកប្បកិរិយា​ជា​កីឡាករ​បាល់ទាត់​ដោយគេជារៀមច្បងដ៏ល្អ និងល្បីមួយរូប​ក្នុង​មជ្ឍដ្ឋាន​បាល់ទាត់នេះ។

យ៉ាង​ណា​ Modric មាន​វ័យ​កាន់​តែ​ចាស់​ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ​គេ​មាន​អាយុ​ ៣៨ឆ្នាំ​ហើយ​ដោយ​នឹង​ចប់​កុងត្រា​នឹង​ Real Madrid នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា​ ឆ្នាំ​២០២៤​ខាង​មុខ​នេះ​។

កីឡាករ​រូប​នេះ​នឹង​អាច​បញ្ចប់​កុងត្រា​ជា​កីឡាករ​របស់​ Real Madrid នៅ​រដូវកាល​នេះ​ក្រោយ​មក​លេង​ឲ្យ​១២ឆ្នាំ​កន្លង​ទៅ​នេះ​។ ក្នុង​រយៈពេល​១២ឆ្នាំ​នេះ​ គេ​ចូល​លេង​បាន​ ៥២៣ប្រកួត​ និង​ស៊ុត​ចូល​ ៣៩គ្រាប់​ ជា​មួយ​នឹង​ពាន​តូច​ធំ​ជា​ច្រើន​សម្រាប់​ក្លឹប​ និង​ខ្លួន​ឯង​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី