- 2024-04-09 13:30:32
- បាល់ទាត់
Joao Felix សម្រេចចិត្តចង់នៅបន្ត Barca
- 2024-04-09 13:30:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Joao Felix សម្រេចចិត្តចង់នៅបន្ត Barca
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Joao Felix បាននិយាយទៅកាន់សារព័ត៌មាន Catalunya Radio កាលពីពេលថ្មីៗនេះដោយបញ្ជាក់ច្បាស់ពីអនាគតរបស់ខ្លួននៅក្លឹប Barcelona សម្រាប់រដូវកាលខាងមុខៗនេះដោយចង់បន្តនៅក្លឹបនេះបន្តទៀត។
កាលពីដើមឆ្នាំ២០២៤កន្លងទៅនេះ មានភ្នាក់ងារកីឡាកររបស់ Felix ក៏ដូចជាសារព័ត៌មានធំៗជាច្រើនបានចុះផ្សាយផងដែរថា ក្លឹប Barcelona ចង់បានកីឡាករវ័យក្មេងរូបនេះដាច់ពីក្លឹប Atletico Madrid តែម្ដងដោយមានន័យថា ក្លឹបនេះចង់ទិញយកខ្សែប្រយុទ្ធរូបនេះ។
យ៉ាងណាកាលពីពេលថ្មីៗនេះ Felix ក៏បានសម្រេចចិត្តច្បាស់ដោយបាននិយាយថា៖" ខ្ញុំពេញចិត្តនឹងនៅលេងឲ្យក្លឹប Barcelona នេះ។ ខ្ញុំចូលចិត្តទីក្រុង មនុស្សនៅទីនេះ ជាពិសេសខ្ញុំចូលចិត្តក្លឹបនេះតែម្ដង។ ខ្ញុំសម្រេចចិត្តច្បាស់ហើយ។ ខ្ញុំសង្ឃឹមថានឹងអាចនៅក្លឹបនេះបន្តទៀតលើសពីរដូវកាលនេះ "។
Joao Felix មកលេងឲ្យ Atletico Madrid តាំងពីឆ្នាំ២០១៩មកដោយនឹងមានកុងត្រារហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៩។ កីឡាករនេះផ្លាស់មកកាន់ Barca ក្នុងលក្ខខ័ណ្ឌខ្ចីជើងក្នុងរដូវកាលនេះដោយមានកុងត្រាដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៕
ប្រភព៖ Fabrizio Romano