- 2024-04-01 13:29:47
- បាល់ទាត់
ខ្សែបម្រើ Bayern រូបនេះធ្លាក់តម្លៃខ្លួនខ្លាំងជាងគេ ក្នុងឆ្នាំនេះ
- 2024-04-01 13:29:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែបម្រើ Bayern រូបនេះធ្លាក់តម្លៃខ្លួនខ្លាំងជាងគេ ក្នុងឆ្នាំនេះ
ចន្លោះមិនឃើញ
ខ្សែបម្រើ Joshua Kimmich ជាកីឡាករដែលធ្លាក់តម្លៃខ្លួនខ្លាំងជាងគេ ក្នុងឆ្នាំ២០២៤គិតត្រឹមពេលនេះក្រោយទីផ្សារកីឡាករទើបធ្វើបច្ចុប្បន្នភាពកាលពីពេលថ្មីៗនេះសម្រាប់ឆ្នាំនេះ។
នៅក្នុងពេលធ្វើបច្ចុប្បន្នភាពកីឡាករកាលពីពេលថ្មីៗនេះ Kimmich បានធ្លាក់តម្លៃខ្លួនប្រមាណ ១៥លានអ៊ឺរ៉ូពី ៧៥លានអ៊ឺរ៉ូ រហូតមកដល់ ៦០លានអ៊ឺរ៉ូ។
កីឡាករ Bayern រូបនេះធ្លាប់មានតម្លៃខ្លួនខ្ពស់បំផុតរហូតទៅដល់ ៩០លានអ៊ឺរ៉ូ នៅក្នុងឆ្នាំ២០២១ក្នុងពេលដែលគេមានវ័យ២៦ឆ្នាំ។
Kimmich មកលេងឲ្យ Bayern តាំងពីឆ្នាំ២០១៥មក ដោយចូលរួមលេងបាន ៣៧៩ប្រកួត និងស៊ុតចូល ៤១គ្រាប់៕