• 2024-03-26 10:34:43
  • បាល់ទាត់

ប្រធាន​ក្លឹប​បឹងកេត​ បង្ហើប​ថា​បញ្ហា​សេដ្ឋកិច្ច​ជួប​ការ​លំបាក​ម្ដងៗ​ស្ទើរ​បោះបង់​ក្លឹប​ ប៉ុន្តែ​ឥលូវ​ប្រសើរ​បន្តិច​ហើយ​

  • 2024-03-26 10:34:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប​បាល់ទាត់​បឹងកេត​ ថា​ដោយ​សារ​បញ្ហា​សេដ្ឋកិច្ច​សកល​ធ្វើ​ឲ្យ​ក្លឹប​ជួប​បញ្ហា​ជា​ច្រើន​ពិសេស​ការ​ទ្រទ្រង់​តែ​ម្ដង​រហូត​ពេល​ខ្លះ​ចង់​បោះបង់​ក្លឹប​ ប៉ុន្តែ​ប្រសើរ​មួយ​ជំហាន​ហើយ​ដោយ​ក្រុម​ហ៊ុន Wing​ ចូល​ជា​ដៃគូ​សហការ​ឧបត្ថម្ភ។​

អ្នក​ស្រី​ ពុធ​ ធីតា​

អ្នក​ស្រី​ ពុធ​ ធីតា​ ប្រធាន​ក្លឹប​បឹងកេត​បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​វិបត្តិ​សេដ្ឋកិច្ច​សកល​ធ្វើ​ឲ្យ​ម្នាក់ៗ​ជួប​ការ​លំបាក​ដូច​គ្នា​ ពិសេស​ដូច​ជា​ក្លឹប​អ្នក​ស្រី​ផ្ទាល់។​ កម្លាំង​ចិត្ត​ បេះដូង​គឺ​នៅ​តែ​មាន​ ប៉ុន្តែ​ការ​ទ្រទ្រង់​ផ្នែក​ថវិកា​គាំទ្រ​មាន​ខ្សោយ​ទៅៗ​រហូត​ពេល​ខ្លះ​អ្នក​ស្រី​ស្ទើរ​បោះបង់​ក្លឹប​ម្ដងៗ​ទៅ​ហើយ។​ តែ​ដោយ​មាន​ការ​លើកទឹកចិត្ត​ពី​មនុស្ស​ជុំ​វិញ​ខ្លួន​ ថ្នាក់ដឹកនាំ​ទើប​ធ្វើ​ឲ្យ​អ្នក​ស្រី​បន្ត​រហូត​ដល់​ពេល​នេះ​ទាំង​លំបាក។​

ទិដ្ឋភាព​ម្សិលមិញ

ប្រធាន​ក្លឹប​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ឥលូវ​នេះ​គឺ​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​ក្រុមហ៊ុន​ Wing​ បាន​សហការ​ជា​ដៃគូ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ទ្រទ្រង់​លើ​សកម្មភាព​ក៏​ដូច​ជា​លើកកម្ពស់​សក្ដានុពល​ និង​សុខុមាភាព​កីឡាករ​ដូច​នេះ។​ ការ​ជួយ​របស់​ Wing ​នេះ​គឺ​សម្រាល​បន្ទុក​បាន​ច្រើន​ក្នុង​ការ​បន្ត​ដំណើរ​របស់​ក្លឹប​អ្នក​ស្រី​រដូវ​កាល​ថ្មី​ខាង​មុខ។​

ទិដ្ឋភាព​ម្សិលមិញ

បញ្ជាក់​ដែរ​ថា​ ការ​ចុះ​ MOU ​រវាង​ក្រុម​បាល់ទាត់​បឹងកេត​ និង​ក្រុមហ៊ុន​ Wing​ នេះ​គឺ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២៥​ ខែ​មីនា​ ឆ្នាំ​២០២៤​ នៅ​អគារ​ក្រុមហ៊ុន​ផ្ទាល់​លើ​ផ្លូវ​មុនីវង្ស​ ក្បែរ​ផ្សារ​ធំ​ថ្មី។​ ការ​ជួយ​ពី​ក្រុមហ៊ុន​ Wing​ ដល់​ក្លឹប​បឹងកេត​នេះ​គឺ​សម្រាប់​រដូវកាល​ឆ្នាំ​២០២៤-២០២៥​ ខាង​មុខ៕​

ទិដ្ឋភាព​ម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី