• 2024-03-22 11:12:40
  • បាល់ទាត់

ខ្សែ​ប្រយុទ្ធ​វ័យ​១៦ឆ្នាំ​ Barca រូប​នេះ​ស្ថិត​ក្នុង​ចំណោម​កីឡាករ​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​នៅ​ La Liga

  • 2024-03-22 11:12:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Lamine Yamal ដែល​ទើប​មាន​អាយុ​ ១៦ឆ្នាំ​របស់​ក្លឹប​ Barcelona ស្ថិត​ក្នុង​ចំណោម​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​នៅ​លីគ​កំពូល​ La Liga។ បើ​តាម​ស្ថិតិ​របស់​ Trannsfmarkt។

បើ​តាម​ស្ថិតិ​របស់​ Trannsfmarkt នៅ​ក្នុង​ខណៈ​នេះ​កីឡាករ​រូប​នេះ​មាន​តម្លៃ​ខ្លួន​ប្រមាណ​ ៧៥លាន​អ៊ឺរ៉ូ​ដែល​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ទាំង​១០រូប​ ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ក្នុង​ La Liga ដោយ​ក្នុង​នោះ​គេ​បាន​ជាប់​លំដាប់​ថ្នាក់​ទី​៩។

តម្លៃ​ខ្លួន​៧៥លាន​អ៊ឺរ៉ូ​នេះ​ ជា​តម្លៃ​ដែល​ទើប​ធ្វើ​បច្ចុប្បន្ន​ភាព​កាល​ពី​ពេល​ថ្មីៗ​នេះ​ ដោយ​កាល​ពី​ដើម​រដូវកាល​គេ​មាន​តម្លៃ​ខ្លួន​ ៦០លាន​អ៊ឺរ៉ូ​ប៉ុណ្ណោះ​។

កីឡាករ​នេះ​ទើប​ផ្លាស់​ចូល​លេង​ឲ្យ​ក្លឹប​ Barcelona ដំបូង​នៅ​ក្នុង​ខែ​សីហា​ ឆ្នាំ​២០២៣ មាន​តម្លៃ​ខ្លួន​២៥លាន​អ៊ឺរ៉ូ​ បន្ទាប់​ពី​ចូល​បាន​២ខែ​ នៅ​ខែ​តុលា​ ឡើង​តម្លៃ​ខ្លួន​២៥លាន​អ៊ឺរ៉ូ​បន្ថែម​ដែល​ធ្វើ​ឲ្យ​មាន​តម្លៃ​ខ្លួន​នៅ​ពេល​នោះ​គឺ​ ៥០លាន​អ៊ឺរ៉ូ​។ លុះ​២ខែ​ក្រោយ​មក​ នៅ​ខែ​ធ្នូ​ក៏​បាន​ឡើង​ ១០លាន​អ៊ឺរ៉ូ​បន្ថែម​ទៀត​ ដែល​ធ្វើ​ឲ្យ​តម្លៃ​ខ្លួន​ឡើង​៦០លាន​អ៊ឺរ៉ូ​ និង​បច្ចុប្បន្ន​គឺ​មាន​ ៧៥លាន​អ៊ឺរ៉ូ​។

តាំង​ពី​ឆ្នាំ​២០២៣​មក​ កីឡាករ​នេះ​បាន​ចូល​លេង​ឲ្យ​ក្លឹប​ Barca បាន​៤១ប្រកួត​ និង​ស៊ុត​ចូល​ ៦គ្រាប់​។ ការ​ឡើង​តម្លៃ​ខ្លួន​យ៉ាង​សន្ធឹកសន្ធាប់​ក្នុង​វ័យ​១៦ឆ្នាំ​នេះ​ មិន​មែន​ជា​រឿង​ធម្មតា​នោះ​ទេ​សម្រាប់​មជ្ឈដ្ឋាន​បាល់ទាត់​ទាំង​មូល​។

ការ​ឡើង​តម្លៃ​ខ្លួន​យ៉ាង​គំហុក​ និង​ញឹកញាប់​នេះ​គឺ​កើត​ចេញ​ពី​សមត្ថភាព​របស់​កីឡាករ​នេះ​ផ្ទាល់​ ក៏​ដូច​ជា​ផ្សំ​នឹង​ឈ្មោះ​ក្លឹប​ Barcelona ដែល​ជា​ចំណោម​ក្លឹប​ល្បី​ល្បាញ​ និង​ធំ​បំផុត​​នៅ​លើ​ពិភពលោក។​

ខ្សែប្រយុទ្ធ​វ័យ​១៦ឆ្នាំ​នេះ​ជា​កីឡាករ​បណ្ដុះបណ្ដាល​ផ្ទាល់​ដោយ​ក្លឹប​ Barcelona ហើយ​គេ​មក​លេង​ឲ្យ​ក្លឹប​នេះ​តាំង​ពី​ក្រុម​ថ្នាល​នៅ​ក្នុង​ឆ្នាំ​២០១៣-២០២៣ រួច​មក​ផ្លាស់​មក​ក្រុម​ឈុត​ធំ​។

Yamal ជា​កីឡាករ​វ័យ​ក្មេង​ដែល​មាន​សក្ដានុពល​របស់​ Barca។ កីឡាករ​នេះ​មាន​កុងត្រា​នឹង​ក្លឹប​នេះ​រហូត​ដល់​ឆ្នាំ​២០២៦ ដោយ​មាន​តម្លៃ​ផ្ដាច់​កុងត្រា​ ១ប៊ីលាន​អ៊ឺរ៉ូ​៕

ប្រភព៖ transfermarkt អត្ថបទ៖ សេរី មង្គល

មតិយោបល់