• 2024-03-14 11:25:49
  • បាល់ទាត់

Lukaku ធ្លាក់​តម្លៃ​ខ្លួន​សល់​ ៣០លាន​អ៊ឺរ៉ូ​ក្រោយ​ផ្លាស់​មក​ Roma បាន​កន្លះ​ឆ្នាំ​

  • 2024-03-14 11:25:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Romelu Lukaku បាន​ធ្លាក់​តម្លៃ​ខ្លួន​សល់​ ៣០លាន​អ៊ឺរ៉ូ​ក្រោយ​ផ្លាស់​មក​លេង​ឲ្យ​ក្លឹប​ Roma ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​បាន​កន្លះ​ឆ្នាំ​។

យ៉ាង​ណា​នេះ​ជា​រឿង​ធម្មតា​នោះ​ទេ​ សម្រាប់​កីឡាករ​ដែល​មាន​អាយុ​ក្បែរ​៣០ឆ្នាំ​ឡើង​ទៅ​ ព្រោះ​តែ​កាយ​សម្បទា​ និង​សមត្ថភាព​មិន​សូវ​ជា​មាន​ភាព​ប្រាកដ​ច្បាស់​លាស់​ដឹង​ទុក​មុន​ច្បាស់​លាស់​។

Lukaku ចាប់​ផ្ដើម​ធ្លាក់​តម្លៃ​ខ្លួន​ខ្លាំង​ពេល​ដែល​គេ​ផ្លាស់​មក​កាន់​ក្លឹប​ Chelsea សារ​ជា​ថ្មី​ចាប់​ពី​ឆ្នាំ​២០២១​មក​។

ដោយ​សារ​តែ​ស្ថានភាព​ស្មុគស្មាញ​របស់​ក្លឹប​ផង​ ផ្សំ​​នឹង​សមត្ថភាព​របស់​គេ​ផង​គេ​ចាប់​ផ្ដើម​ធ្លាក់​តម្លៃ​ខ្លួន​ពី​ ១០០លាន​អ៊ឺរ៉ូ​ក្នុង​ឆ្នាំ​២០២១​ រហូត​ធ្លាក់​មក​ត្រឹម​ ៥៥លានអ៊ឺរ៉ូ​នៅ​ពេល​មក​លេង​ឲ្យ​ Inter Milan ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ក្នុង​ឆ្នាំ​២០២២ និង​សល់​ត្រឹម​៣០លាន​អ៊ឺរ៉ូ​នេះ​នៅ​ពេល​មក​លេង​ឲ្យ​ Roma នេះ​។

ក្នុង​កំឡុង​ពេល​លេង​ឲ្យ​ Roma​ នេះ​គេ​បាន​ចូល​លេង​បាន​ ៣៥ប្រកួត​ និង​ស៊ុត​ចូល​ ១៨គ្រាប់​៕

ប្រភព៖ transfermarkt អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី