- 2024-03-07 12:25:31
- បាល់ទាត់
ត្រឹមវ័យ ២៣ ឆ្នាំ Haaland មានកំណត់ត្រាស៊ុតចូលទីយ៉ាងល្អក្នុង UCL
- 2024-03-07 12:25:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹមវ័យ ២៣ ឆ្នាំ Haaland មានកំណត់ត្រាស៊ុតចូលទីយ៉ាងល្អក្នុង UCL
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Erling Haaland មានកំណត់ត្រាស៊ុតចូលទីយ៉ាងល្អក្នុងកម្មវិធី Champions League។
ត្រឹមវ័យ ២៣ ឆ្នាំ កីឡាកររូបនេះ ស៊ុតចូលដល់ទៅ ៤១ គ្រាប់ ក្នុង ៣៧ ប្រកួតក្នុងក្របខ័ណ្ឌលីគកំពូលអឺរ៉ុប។ នេះមានន័យថា បើគិតជាអត្រាគ្រាប់បាល់ស៊ុតវិញ កីឡាករ Haaland ស៊ុតចូលប្រមាណ ១,១៧ គ្រាប់ក្នុងមួយប្រកួត គិតជាមធ្យម។
អត្រាបែបនេះ ធ្វើឲ្យ Haaland ក្លាយជាកីឡាករដែលមានអត្រាស៊ុតចូលទីល្អបំផុតក្នុងប្រវត្តិសាស្ត្រ UCL បើធៀបនឹងចំនួនប្រកួតដែលបានចូលលេង។
បច្ចុប្បន្ន Cristiano Ronaldo គឺជាកីឡាករដែលស៊ុតចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ UCL ដោយស៊ុតចូល ១៤០ គ្រាប់ ក្នុង ១៨៣ ប្រកួត។ ឯ Lionel Messi ឈរលេខ ២ ដោយស៊ុតចូល ១២៩ គ្រាប់ ក្នុង ១៦០ ប្រកួត។
ខ្សែប្រយុទ្ធ Manchester City រូបនេះ ទើបជួយក្លឹបឈ្នះឡើងដល់វគ្គ ៨ ក្រុម UCL កាលពីយប់មិញដោយឈ្នះក្លឹបដាណឺម៉ាក Copenhagen ក្នុងលទ្ធផលសរុប ៦ ទល់នឹង ២៕