• 2024-02-23 13:22:56
  • បាល់ទាត់

UEFA បាន​ចាប់​ឆ្នោត​ចេញ​លទ្ធផល​គូប្រកួត​ Europa League វគ្គ​១៦ក្រុម​ចុង​ក្រោយ​ហើយ​

  • 2024-02-23 13:22:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

UEFA បាន​ចាប់​ឆ្នោត​ចេញ​លទ្ធផល​គូប្រកួត​ Europa League វគ្គ​១៦ក្រុម​ចុង​ក្រោយ​នៅ​ក្នុង​ថ្ងៃ​នេះ​ហើយ​។

ការ​ប្រកួត​ Europa League វគ្គ​១៦ក្រុម​នេះ​ ជើង​ទី​១នឹង​ប្រកួត​នៅ​ថ្ងៃ​ទី​០៧ ខែ​មីនា​ និង​ជើង​ទី​២​នឹង​ប្រកួត​នី​ថ្ងៃ​ទី​១៤ ខែ​មីនា​ ឆ្នាំ​២០២៤​ខាង​មុខ​នេះ​។

ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២៤​ខាង​មុខ​ នៅ​ទី​ក្រុង​ Dublin ប្រទេស​អៀរឡង់។​

ខាង​ក្រោម​នេះ​ជា​គូប្រកួត​ Europa League វគ្គ​១៦ក្រុម​ ដែល​បាន​ពី​ការ​ចាប់​ឆ្នោត​ក្នុង​ថ្ងៃ​នេះ​៖

  • Sparta Praha តទល់​នឹង​ Liverpool

  • Marseille តទល់​នឹង​ Villarreal

  • Roma តទល់​នឹង​ Brighton

  • Benfica តទល់​នឹង​ Rangers

  • Freiburg តទល់​នឹង​ West Ham

  • Sporting CP តទល់​នឹង​ Atalanta 

  • AC Milan តទល់​នឹង​ Slavia Praha 

  • Qarabağ តទល់​នឹង​ Leverkusen៕

ប្រភព៖ UEFA អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី