• 2024-02-22 13:22:34
  • បាល់ទាត់

Kloppថា​ ប្រកួត​ផ្ដាច់ព្រ័ត្រ​ Carabao Cup អាច​ជា​ពិបាក​សម្រាប់​ Liverpool

  • 2024-02-22 13:22:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jurgen Klopp អ្នកចាត់ការ​ក្លឹប​ Liverpool បាន​និយាយ​កាល​ពីពេលថ្មីៗ​នេះ​ថា​ ប្រកួត​ផ្ដាច់ព្រ័ត្រ​ Carabao Cup ប៉ះ​នឹង​ក្លឹប​ Chelsea អាច​ជា​ពិបាក​សម្រាប់​ក្លឹប​របស់​លោក​។

Klopp បាន​និយាយ​ថា​៖" តើ​យើង​អាច​នឹង​មាន​ប្រៀប​យក​ឈ្នះ​ពាន​នេះ​? ខ្ញុំ​ថា​មិន​ប្រាកដ​ទេ​ "។

លោក​បន្ត​ថា​៖" ដោយ​សារ​តែ​ Chelsea គេ​មាន​ការ​រីក​ចម្រើន​ច្រើន​អញ្ចឹង​ហើយ​ខ្ញុំ​គិត​ថា​វា​ពិបាក​បន្តិច​ ខ្ញុំ​ប្រាកដ​ណាស់​លើ​ចំណុច​មួយ​នេះ​ "។

Chelsea នឹង​ប៉ះ​ជា​មួយ​ Liverpool ក្នុង​ប្រកួត​ផ្ដាច់ព្រ័ត្រ​ Carabao Cup នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​ខាង​មុខ​នេះ​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់