- 2024-02-15 13:16:53
- បាល់ទាត់
មកស្គាល់កីឡាករ ដែលស្មោះស្ម័គ្រលេងឲ្យក្លឹបរបស់ខ្លួនបានយូរបំផុត
- 2024-02-15 13:16:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់កីឡាករ ដែលស្មោះស្ម័គ្រលេងឲ្យក្លឹបរបស់ខ្លួនបានយូរបំផុត
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Thomas Muller ជាប់ជាកីឡាករ ដែលស្មោះស្ម័គ្រលេងឲ្យក្លឹប Bayern Munich បានយូរបំផុត នៅក្នុងលីគកំពូលអឺរ៉ុបទាំង៥។ បើយោងតាមស្ថិតិរបស់ Daily Mail។
កីឡាករនេះបានមកលេងឲ្យក្រុមឈុត Bayern តាំងពីរដូវកាលឆ្នាំ២០០៨/០៩ រហូតមកដល់បច្ចុប្បន្ននេះដោយមានកុងត្រារហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
Muller បានចូលលេងបាន ៦៩២ប្រកួត និងស៊ុតចូល ២៣៧គ្រាប់ ឈ្នះពាន Bundesliga ១២ដង និង UEFA Champions League ២ដង។
Muller ក៏ជាកីឡាករដែលបណ្ដុះបណ្ដាលដោយ Bayern តាំងពីក្រុមយុវជនផងដែរចាប់ពីឆ្នាំ២០០០មក៕