• 2024-02-08 12:54:05
  • បាល់ទាត់

Ronaldo ជា​កីឡាករ​​វ័យ​ចំណាស់​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​

  • 2024-02-08 12:54:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Cristiano Ronaldo ជា​កីឡាករ​វ័យ​ចំណាស់​អាយុ​ ៣៩ឆ្នាំ​ ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​នៅ​ក្នុង​លើ​លោក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Transfermarkt នៅ​ក្នុង​ពេល​នេះ​។

Ronalod មាន​វ័យ​៣៩ឆ្នាំ​ ប៉ុន្តែ​មាន​តម្លៃ​ខ្លួន​ ១៥លាន​អ៊ឺរ៉ូ​ រី​ឯ​ Thiago Silva មាន​វ័យ​ដូច​គ្នា​មាន​តម្លៃ​ខ្លួន​២លាន​អ៊ឺរ៉ូ​ ដែល​ជា​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​បន្ទាប់​ពី​ Ronaldo ។

រី​ឯ​ Pepe និង​ Iniesta ដែល​មាន​វ័យ​ប្រហាក់​ប្រហែល​មាន​តម្លៃ​ខ្លួន​ត្រឹម​ ៨០០,០០០អ៊ឺរ៉ូ​ប៉ុណ្ណោះ​។

Ronaldo ធ្លាប់​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ក្នុង​តម្លៃ​ ១២០លាន​អ៊ឺរ៉ូ​ ក្នុង​កំឡុង​ពេល​លេង​ឲ្យ​ក្លឹប​ Real Madrid៕

ប្រភព៖ transfermarkt អត្ថបទ៖ សេរី មង្គល

មតិយោបល់