- 2024-02-07 13:06:03
- បាល់ទាត់
ល្បីថា Mbappe នឹងចូលរួមជាមួយ Real នៅរដូវកាលខាងមុខ បើមាន៣លក្ខខ័ណ្ឌ៣ធំៗនេះ
- 2024-02-07 13:06:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីថា Mbappe នឹងចូលរួមជាមួយ Real នៅរដូវកាលខាងមុខ បើមាន៣លក្ខខ័ណ្ឌ៣ធំៗនេះ
ចន្លោះមិនឃើញ
សារព័ត៌មានជាច្រើនបានចុះផ្សាយថា ខ្សែប្រយុទ្ធ Kylian Mbappe នឹងចាកចេញពីក្លឹប Paris Saint Germain ផ្លាស់ទៅកាន់ក្លឹប Real Madrid ក្នុងរដូវកាលក្ដៅខាងមុខនេះប៉ុន្តែស្ថិតក្នុងលក្ខខ័ណ្ឌ៣ធំៗនេះ។ បើយោងតាមការចុះផ្សាយរបស់ Daily Mail នៅក្នុងថ្ងៃនេះ។
លក្ខខ័ណ្ឌទី១គឺថា Real ត្រូវតែឲ្យប្រាក់ពលកម្មក្នុង១ឆ្នាំ ៤៣លានផោន ដែលប្រាក់ពលកម្មនឹងខ្ពស់គុណនឹង២ជាមួយនឹងកីឡាករលំដាប់ៗរបស់ក្លឹបនេះមួយចំនួនដូចជា Vinicius Jr និង Bellingham ។
ចំណុចទី២ ក្លឹបអធិរាជសនេះត្រូវឲ្យតម្លៃខ្លួនគេប្រមាណ ១០៥លានផោនក្នុងការនាំយកពី PSG នេះ។
ចំណុចទី៣ដែល Mbappe ចង់បាននោះគឺ ឲ្យតម្លៃទិញសិទ្ធិរូបភាពរបស់គេក្នុងការបែងចែក ៦០/៤០ មានន័យថា Mbappe ទទួលបាន ៦០% ខណៈក្លឹបបាន ៤០% ពីកម្រៃរូបភាពរបស់គេ។
បើតាមប្រភពដដែលនេះ Real មានលទ្ធផលគ្រប់គ្រាន់ក្នុងការផ្ដល់ឲ្យ៣ចំណុចខាងលើនេះ៕