• 2024-02-05 12:43:12
  • បាល់ទាត់

Pochettino សារភាព​ថា​តំណែង​នៅ​ Chelsea មិន​សុវត្ថិភាព​ទេ ស្រប​ពេល​ថ្នាក់ដឹកនាំ​ចង់​ដូរ​គ្រូ

  • 2024-02-05 12:43:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Mauricio Pochettino គ្រូ​បង្គោល​ក្លឹប​ Chelsea បាន​សារភាព​ថា តំណែង​របស់​ខ្លួន​នៅ​ក្នុង​ក្លឹប​មិន​សុវត្ថិភាព​នោះ​ទេ ដោយសារ​តែ​ទម្រង់​លេង​របស់​ក្លឹប​មិន​សូវ​ល្អ​មួយរយៈ​ចុង​ក្រោយ។

Chelsea មួយ​រយៈចុងក្រោយ​ចាញ់​ផ្ទួនៗ​គ្នា ដោយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ក្លឹប​នេះ​ចាញ់​ក្លឹប Wolves ក្នុង​លទ្ធផល ៤ ទល់​នឹង ២ ដែល​បណ្ដាល​ឱ្យ​តោ​ខៀវ​មាន​មូលដ្ឋាន​នៅ​រាជធានី​ឡុងដុង​មួយ​នេះធ្លាក់​ដល់​លេខ ១១ នៅ​តារាង​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស Premier League។

ក្រោយ​ចាញ់​ Wolves លោក Pochettino បាន​និយាយ​ថា៖ «យើង​មិន​សូវ​ល្អ​ទេ​នៅ​ថ្ងៃ​នេះ ហើយ​ខ្ញុំ​ខ្លួន​ឯង​ជា​អ្នក​ទទួល​ខុសត្រូវ [លើ​ទម្រង់លេង]»។ លោក​បាន​បន្ថែម​ថា៖ «យើង​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ល្អ ហើយ​ប្រាកដ​ណាស់ គ្មាន​នរណា​នៅ​សុខ​នោះ​ទេ»។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal ខាង​ថ្នាក់​ដឹកនាំ​ Chelsea ចង់​បញ្ចប់​មុខតំណែង​របស់​គ្រូ​បង្គោល​ជនជាតិ​អាហ្សង់ទីន​រូប​នេះ។ ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា Chelsea ចង់​បាន​លោក Xabi Alonso ជនជាតិ​អេស្ប៉ាញ ដែល​កំពុង​ដឹកនាំ​ក្លឹប​អាល្លឺម៉ង់ Bayer Leverkusen បាន​យ៉ាង​ល្អ ដោយ​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​ទេ​នៅ​ក្នុង​រដូវ​កាល​នេះ៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី