- 2024-01-31 11:28:55
- បាល់ទាត់
Klopp ទម្លាយរឿងខ្សែបម្រើ ៣ រូប ដែល Liverpool ចង់បាន តែនាំចូលមិនបាន
- 2024-01-31 11:28:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Klopp ទម្លាយរឿងខ្សែបម្រើ ៣ រូប ដែល Liverpool ចង់បាន តែនាំចូលមិនបាន
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Liverpool លោក Jurgen Klopp បានប្រាប់អ្នកសារព័ត៌មានអំពីខ្សែបម្រើចំនួនបីរូប ដែល Liverpool ចង់បាន តែនាំចូលមិនបានកាលពីអំឡុងទីផ្សារដោះដូររដូវក្ដៅឆ្នាំ ២០២៣។
កីឡាករទាំងបីនោះរួមមាន៖ ខ្សែបម្រើ Jude Bellingham ខ្សែបម្រើ Moises Caicedo និងខ្សែបម្រើ Romeo Lavia។
លោក Klopp ថា ហង្សក្រហមចង់បាន Bellingham តែស្ទាបស្ទង់ទៅមិនរួច។ បន្ទាប់មកក្លឹបចង់បាន Caicedo តែកីឡាករបានព្រមនឹងក្លឹបផ្សេងទៅហើយ។ តមកទៀតក្លឹបចង់បាន Lavia តែក៏មិនអាចទៅរួច។
Bellingham បានចេញពី Borussia Dortmund ទៅចូលរួមជាមួយ Real Madrid ឯ Caicedo បានចេញពី Brighton មកលេងឲ្យ Chelsea។ ចំណែកឯ Lavia វិញ សម្រេចចេញពី Southampton ទៅ Chelsea។
បន្ទាប់ពីសម្រេចសម្រួលក្រោយមក ក្លឹបហង្សក្រហមធ្វើបានសម្រេចក្នុងការនាំចូលកីឡាករ Wataru Endo ពីក្លឹបអាល្លឺម៉ង់ VfB Stuttgart។ កីឡាករជប៉ុនវ័យ ៣០ ឆ្នាំ លេងឲ្យ Liverpool ២៤ ប្រកួត និងស៊ុតចូល ២ គ្រាប់៕