• 2024-01-29 12:15:52
  • បាល់ទាត់

Leicester នឹង​នាំ​យក​ខ្សែ​បម្រើ​មួយ​រូប​ពី​ Inter Milan ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​

  • 2024-01-29 12:15:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Leicester City នឹង​នាំ​យក​ខ្សែបម្រើ​ Stefano Sensi ពី​ក្លឹប​ Inter Milan ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​សម្រាប់​រដូវកាល​ឆ្នាំ​២០២៣/២៤​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

ក្លឹប​អង់គ្លេស​នេះ​នឹង​ចាយ​ ៥០ម៉ឺន​អ៊ឺរ៉ូ​ដើម្បី​ចំណាយ​ខ្ចី​ជើង​កីឡាករ​ខាង​លើ​សម្រាប់​ពាក់​កណ្ដាល​រដូវកាល​នេះ​។

មួយ​វិញ​ទៀត​ក្លឹប​នេះ​ក៏​មាន​លក្ខខ័ណ្ឌ​ទិញ​យក​ខ្សែបម្រើ​ខាង​លើ​ផង​ដែរ​ក្នុង​តម្លៃ​ ២លាន​អ៊ឺរ៉ូ​ក្នុង​លក្ខខ័ណ្ឌ​ក្លឹប​នេះ​អង់គ្លេស​ឡើង​ទៅ​លេង​ Premier League នៅ​រដូវកាល​ក្រោយ​។

Sensi នឹង​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​សុខភាព​នៅ​ក្លឹប​អង់គ្លេស​មួយ​នេះ​នៅ​ពេល​ខាង​មុខ​នេះ​ដ៏​ខ្លី​ខាង​មុខ​នេះ​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី