• 2024-01-24 13:54:53
  • បាល់ទាត់

Martial រង​របួស​ធ្ងន់ធ្ងរ

  • 2024-01-24 13:54:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Antony Martial បាន​របួស​គល់​ភ្លៅ​ធ្ងន់ធ្ងរ​រហូត​ដល់​ការ​វះកាត់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប Manchester United។

ក្លឹប​បិសាច​ក្រហម បាន​បញ្ជាក់​ថា​កីឡាករ​សញ្ជាតិ​បារាំង​វ័យ ២៨ ឆ្នាំ​រូប​នេះ បាន​ទទួល​បាន​ការ​វះ​កាត់​ជោគជ័យ​ ហើយ​កំពុង​សម្រាក​ព្យាបាល។ បើ​តាម​ប្រភព​ដដែល កីឡាករ​នឹង​សម្រាក​ព្យាបាល​របួស​ប្រមាណ ១០ សប្ដាហ៍។ នេះ​មាន​ន័យ​ថា ខ្សែ​ប្រយុទ្ធ​មិន​អាច​ចូល​រួម​ជួយ​ក្រុម​រហូត​ដល់​ខែ​មេសា។

កុងត្រា​របស់ Martial នឹង​ផុត​សុពលភាព​នៅ​ខែ​មិថុនា​ខាង​មុខ។ ការ​មាន​របួស​ចំ​ពេល​នេះ ធ្វើ​ឲ្យ​លទ្ធភាព​ក្នុង​ការ​ត​កុងត្រា​ថ្មី​រវាង Martial និង​ក្លឹប​បិសាច​ក្រហម​កាន់​តែ​តិច​ទៅ​ៗ។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Mirror ខ្សែ​ប្រយុទ្ធ Martial និង​ Man Utd នឹង​ចែក​ផ្លូវ​គ្នា​នៅ​ពេល​ចប់​រដូវ​កាល​នេះ។

Martial បាន​មក​ចូល​រួម​ជាមួយ​បិសាច​ក្រហម​កាល​ពី​ខែ​កញ្ញា​ឆ្នាំ ២០១៥។ កាល​ពី​ ៦ រដូវ​កាល​ដំបូង ខ្សែ​ប្រយុទ្ធ​រូប​នេះ​​គឺ​ជា​កីឡាករ​បង្គោល​របស់​ក្លឹប។ លុះ​ក្រោយ​មក​បន្ត​បន្ទាប់​ កីឡាករ​បាន​ចាប់​បាត់បង់​តួនាទី​ជា​កីឡាករ​បង្គោល ហើយ​ចូល​រួម​លេង​ឲ្យ​ក្រុម​ជា​កីឡាករ​បម្រុង​វិញ។ គិត​មក​ទល់​ពេល​នេះ កីឡាករ​លេង​សរុប ៣១៧ ប្រកួត និង​ស៊ុត​ចូល ៩០ គ្រាប់​ឲ្យ​បិសាច​ក្រហម៕

ប្រភព៖ Mirror អត្ថបទ៖ សេរី មង្គល

មតិយោបល់