• 2024-01-24 11:10:07
  • ព័ត៌មាន

កីឡាករ​ Man Utd ពីរ​រូប​អាច​នឹង​ចូល​រួម​ជាមួយ​​ក្លឹប​ Ronaldo នៅ​អារ៉ាប៊ីសាអ៊ូឌីត

  • 2024-01-24 11:10:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ក្លឹប Manchester United ចំនួន ២រូប អាច​នឹង​ចូល​រួម​ជាមួយ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo ក្នុង​ការ​លេង​នៅ​ក្លឹប Al-Nassr នៃ​អារ៉ាប៊ីសាអ៊ូឌីត។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal។

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា កីឡាករបិសាច​ក្រហម​ទាំង ២រូប​នោះ​រួម​មាន ខ្សែ​បម្រើ​កណ្ដាលប្រេស៊ីល Casemiro និង​ខ្សែ​ការពារ​ស្លាប​ស្ដាំ Aaron Wan-Bissaka អាច​នឹង​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Al-Nassr នា​ពេល​ឆាប់​ៗ​នេះ។

Casemiro មាន​កុងត្រា​ដល់​ឆ្នាំ២០២៦ ជាមួយ Man Utd តែ​ខាន​បាន​បង្ហាញ​​ខ្លួន​តាំង​ពី​ខែ​វិច្ឆិកាឆ្នាំ​មុន​មក​ម្ល៉េះ ដោយសារ​តែ​របួស។ ចំណែក​ឯ Wan-Bissaka វិញ ហាក់​ដូច​ជា​មិន​សូវ​បង្ហាញ​ទម្រង់​ល្អ​ប៉ុន្មាន​ទេ​​នា​ពេល​ថ្មីៗ​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​ទន្ទឹង​រង់​ចាំ​ថា Man Utd យល់​ព្រម​លក់​កីឡាករ​ទាំង​ពីរ​នេះ​ ឬ យ៉ាង​ណា ស្រប​ពេល​ដែលទីផ្សារ​រដូវ​រងា​នឹង​បញ្ចប់​នា​ពេល​ឆាប់​ៗ​នេះ៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់