/65afa87665223_1706010720_medium.jpg)
- 2024-01-23 12:24:15
- បាល់ទាត់
ភ្នាក់ងារថា Barca ចង់ឲ្យ Joao Felix និង Joao Cancelo នៅបន្តលើសពីរដូវកាលនេះ
- 2024-01-23 12:24:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នាក់ងារថា Barca ចង់ឲ្យ Joao Felix និង Joao Cancelo នៅបន្តលើសពីរដូវកាលនេះ
ចន្លោះមិនឃើញ
លោក Jorge Mendes ភ្នាក់ងារកីឡាករបាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា ក្លឹប Barcelona ចង់ឲ្យ ខ្សែប្រយុទ្ធ Joao Felix និងខ្សែការពារ Joao Cancelo នៅបន្តលើសពីរដូវកាលនេះតទៀត។
លោក Jorge បាននិយាយថា៖" Barca ចង់បាន Felix និង Cancelo នៅបន្តលើសពីរដូវកាលនេះតទៀត។ ក្លឹបនេះគឺចង់ទិញកីឡាករទាំងពីររូបនេះដាច់តែម្ដង "។
លោកបន្តថា៖" ថ្មីៗនេះមានការរិះគន់លើទម្រង់លេងកីឡាករទាំងនេះជាពិសេសគឺ Joao Felix? ខ្ញុំគិតថាទម្រង់លេងរបស់គេគឺល្អណាស់មកដល់ពេលនេះ "។
Barca បានខ្ចីជើង Joao Felix ពី Atletico Madrid រីឯ Joao Cancelo ពី Man City ដោយនឹងបញ្ចប់កុងត្រានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ៕
ប្រភព៖ Fabrizio Romano