• 2024-01-12 12:44:14
  • បាល់ទាត់

Ittihad គ្រោង​​ចរចា​ចង់​បាន​ខ្សែប្រយុទ្ធ​រូប​នេះ​ពី​ Atletico Madrid

  • 2024-01-12 12:44:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អារ៉ាប៊ីសាអូឌីត​ Al Ittihad គ្រោង​ធ្វើ​ការ​បើក​ការ​ចរចា​ជា​មួយ​ក្លឹប​ Atletico Madrid ក្នុង​ការ​នាំ​យក​ ខ្សែប្រយុទ្ធ​ Angel Correa សម្រាប់​រដូវកាល​ឆ្នាំ​២០២៣/២៤នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

បើ​តាម​ប្រភព​ខាង​លើ​ ការ​ចរចា​រវាង​ក្លឹប​ទាំង​ពីរ​គឺ​កំពុង​តែ​ចរចា​ហើយ​ ប៉ុន្តែ​រឿង​តម្លៃ​ខ្លួន​ ថ្លៃ​ពលកម្ម​នានា​គឺ​កំពុង​ពិភាក្សា​គ្នា​ ដោយ​ស្ថិត​លើ​ក្លឹប​ និង​កីឡាករ​ទាមទារ​។

ថ្នាក់​ដឹកនាំ​ Ittihad គឺ​លោក​ Marcelo Gallardo និង​លោក​ Ramon Planes សុទ្ធ​តែ​ចង់​ខ្សែប្រយុទ្ធ​ Correa ។

Correa បាន​មក​លេង​ឲ្យ​ Atletico តាំង​ពី​ឆ្នាំ​២០១៤មក​ ដោយ​ចូល​លេង​បាន​ ៣៩២ប្រកួត​ និង​ស៊ុត​ចូល​ ៧៣គ្រាប់​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់