• 2024-01-09 11:19:22
  • បាល់ទាត់

ខ្សែប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​ ត្រូវ​បាន​ AC Milan និង​ Man City ទាក់ទង​ចង់​បាន​

  • 2024-01-09 11:19:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Matja Popvic ត្រូវ​បាន​ក្លឹប​ AC Milan និង​ ក្លឹប​ Manchester City ចង់​បាន​សម្រាប់​រដូវកាល​ឆ្នាំ​២០២៣/២៤។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano

យ៉ាង​ណា​រវាង​ក្លឹប​ទាំង​ពីរ​ខាង​លើ​ AC Milan បាន​ទាក់ទង​ជិត​ស្និទ្ធិ​ និង​ជិត​យក​បាន​ Popvic រួច​ហើយ​ពី​ក្លឹប​ Paritzan ជា​ Free Agent ។

កីឡាករ​នេះ​ទើប​តែ​គ្រប់​អាយុ​១៨ឆ្នាំ​កាល​ពី​ម្សិលមិញ​នេះ​ ដោយ​អាច​ចុះកុងត្រា​បាន​ហើយ​ ដូច្នេះ​ AC Milan គឺ​ត្រៀម​រួច​រាល់​ចុះ​កុងត្រា​យក​កីឡាករ​នេះ​។

ប៉ុន្តែ​ Man City ក៏​បាន​ត្រៀម​រួចរាល់​ក្នុង​ការ​ឆក់​យក​ឱកាស​ពី​ AC Milan ក្នុង​ការ​យក​ Popvic តែ​ AC Milan នៅ​តែ​ជឿជាក់​ថា​អាច​យក​កីឡាករ​នេះ​មក​បាន​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់