• 2024-01-02 12:07:59
  • បាល់ទាត់

Kloppថា​ ឈប់​សង្ស័យ​លើ​សមត្ថភាព​របស់​ Darwin Nunez

  • 2024-01-02 12:07:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jurgen Klopp អ្នកចាត់ការ​ក្លឹប​ Liverpool បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ ឈប់​សង្ស័យ​លើ​សមត្ថភាព​របស់​ ខ្សែប្រយុទ្ធ​ Darwin Nunez ។

លោក​ Klopp បាន​និយាយ​ថា​៖" ឈប់​សង្ស័យ​លើ​សមត្ថភាព​របស់​ Darwin ទៀត​ទៅ​។ វា​មិន​អី​ទេ​។ Dawin គេ​នឹង​អាច​រក​គ្រាប់​បាល់​បាន​ វា​អត់​មាន​អី​សង្ស័យ​លើ​រឿង​ហ្នឹង​ទេ​។ គេ​ពូកែ​ Assist គេ​ត្រូវ​ប្រព័ន្ធ​តាម​បណ្ដាញ​សង្គម​មើល​ស្រាល​ សមត្ថភាព​របស់​គេ​ អញ្ចឹង​វា​រាង​រំខាន​ខ្ញុំ​បន្តិច​ "។

លោក​បន្ត​ថា​៖" ចំណែក​កីឡាករ​ជា​ម៉ាស៊ីន​រក​គ្រាប់​បាល់​ គឺ​ Mohamed Salah។ គេ​ពិសេស​រឿង​ហ្នឹង​ គេ​នឹង​ឈប់​ឡើយ​ "។

នៅ​ក្នុង​រដូវកាល​នេះ​ Nunez ចូល​លេង​ឲ្យ​ Liverpool បាន​២៨ប្រកួត​ហើយ​ ដោយ​ស៊ុត​ចូល​៨គ្រាប់​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់