• 2023-12-27 11:07:21
  • បាល់ទាត់

Barca នាំចូលខ្សែប្រយុទ្ធប្រេស៊ីលវ័យក្មេង

  • 2023-12-27 11:07:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញនេះ ក្លឹប Barcelona ទើបនាំចូលបានសម្រេចជាផ្លូវការខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ ១៨ ឆ្នាំ Vitor Roque។

កីឡាកររូបនេះបានមកចូលរួមជាមួយ Barca ពីក្លឹបប្រេស៊ីល Athletico Paranaense។

កីឡាកររូបនេះ បានធ្វើដំណើរមកដល់ទឹកដី Barcelona ហើយត្រូវបានរំពឹងថា នឹងចូលទៅហ្វឹកហាត់ជាមួយក្លឹបអ្នកមានបុណ្យនាពេលដ៏ខ្លីខាងមុខ។

តាមពិតទៅ ក្លឹបអ្នកមានបុណ្យ បានព្រមព្រៀងជាមួយ Athletico Paranaense តាំងពីខែកក្កដាមកម៉្លេះក្នុងការផ្ទេរខ្សែប្រយុទ្ធ Vitor Roque។ ទោះជាយ៉ាងណា ក្លឹបទាំងពីរសម្រេចឯកភាពគ្នាក្នុងការឲ្យ Vitor Roque បន្តលេងនៅប្រេស៊ីលប្រមាណ ៥ ខែទៀត មុននឹងមកលេងនៅ Barca។

ខ្សែប្រយុទ្ធ Vitor Roque ជាកីឡាករវ័យក្មេង និងមានសក្ដានុភាព។ ក្នុងឆ្នាំ ២០២៣ កីឡាករលេង ៤៥ ប្រកួត និងស៊ុតចូល ២១ គ្រាប់ឲ្យក្លឹប Athletico៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់