• 2023-12-21 11:35:00
  • បាល់ទាត់

Leverkusen កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ

  • 2023-12-21 11:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់​ការ Xabi Alonso ក្លឹប Bayer Leverkusen កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​លីគ​កំពូល​អាល្លឺម៉ង់ និង​កម្មវិធី Europa League។

បច្ចុប្បន្ន​ក្លឹប​កំពុង​មាន​កំណត់​ល្អ​ប្រកួត​យ៉ាង​ល្អ ដោយ​មិន​ដែល​ស្គាល់​ពាក្យ​ចាញ់​ទេ​ក្នុង​រយៈ​ពេល ២៥ ប្រកួត​ចុង​ក្រោយ។ ក្នុង​នោះ ក្លឹប​បាន​ឈ្នះ​ដល់​ទៅ ២២ ប្រកួត និង​ស្មើ​តែ ៣ ប្រកួត​ប៉ុណ្ណោះ។ ក្នុង​អំឡុង​នោះ ក្លឹប​ស៊ុត​ចូល​ដល់​ទៅ ៨១ គ្រាប់ ធ្លាយ​គ្រាប់​ចំនួន ១៨ គ្រាប់ និង​រក្សា​ Clean Sheet បាន​ចំនួន ១១ ប្រកួត។

នា​ពេល​នេះ Bayer Leverkusen កំពុង​ឈរ​កំពូល​តារាង​ក្នុង​លីគ​កំពូល​អាល្លឺម៉ង់ ជាមួយ ៤២ ពិន្ទុ ហើយ​តាម​ពី​ក្រោយ​ដោយ​ Bayern Munich ដែល​មាន ៣៨ ពិន្ទុ។ នៅ​អឺរ៉ុប​វិញ Leverkusen ឈ្នះ​ប្រកួត​ទាំង​អស់​ក្នុង​​វគ្គ​ចែក​ពូល​ក្នុង​កម្មវិធី Eurapa League។

Bayer Leverkusen បាន​តែង​តាំង​លោក Xabi Alonso ជា​អ្នក​ចាត់​ការ​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០២២។ តាំង​ពី​លោក​មក​ដឹកនាំ​មក ក្លឹប​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ជា​ពិសេស​ក្នុង​រដូវ​កាល​ថ្មី​នេះ​តែ​ម្ដង៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី