• 2023-12-19 10:52:15
  • បាល់ទាត់

De Bruyne ត្រលប់​មក​ហ្វឹកហាត់​ជា​មួយ​ Man City វិញ​ហើយ​

  • 2023-12-19 10:52:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Kevin de Bruyne បាន​វិល​ត្រលប់​មក​ហ្វឹកហាត់​ជា​មួយ​ក្លឹប​ Manchester City វិញ​ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយរបស់​ Fabrizio Romano

កីឡាករ​នេះ​មាន​របួស​សរសៃ​កំភួន​ជើង​ដែល​ធ្វើ​ឲ្យ​អវត្តមាន​ពី​ប្រកួត​ Man City ៤ខែ​ជាង​មក​ហើយ​ តាំង​ពី​ខែ​សីហា​ ឆ្នាំ​២០២៣​រហូត​មក​ដល់​ពេល​នេះ​។

យ៉ាង​ណា​ទោះ​ជា​សះស្បើយ​ពី​របួស​មែន​ តែ​គេ​ត្រូវ​ការ​ពេល​វេលា​មួយ​ចំនួន​ទៀត​ ដើម្បី​ឲ្យ​គេ​អាច​លេង​ក្នុង​កម្រិត​ល្អ​ប្រសើរ​ដូច​ដើម​។

តែ​នេះ​ជា​រឿង​ល្អ​សម្រាប់​ Man City ដោយ​គេ​នឹង​អាច​ជួយ​ក្លឹប​នេះ​បាន​ច្រើន​ ព្រោះ​គេ​ក៏​នឹង​ចូល​រួម​ប្រកួត​ Club World Cup ផង​ដែរ​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់