• 2023-12-15 11:59:58
  • បាល់ទាត់

Griezmann ចង់​បន្ត​លេង​នៅ​ Atletico Madrid

  • 2023-12-15 11:59:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Antoine Griezmann បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ TNT Sports Brazil កាល​ពី​ពេលថ្មីៗ​នេះ​ថា​ គេ​ចង់​បន្ត​លេង​នៅ​ក្លឹប​ Atletico Madrid បន្ត​ទៀត​។

Griezmann បាន​និយាយ​ថា​៖" ខ្ញុំ​ចង់​បាន​ Atletico ជា​ក្លឹប​អឺរ៉ុប​ចុង​ក្រោយ​របស់​ខ្ញុំ​ ដែល​ខ្ញុំ​ចូល​រួម​លេង​ ហើយ​ចេញ​ពី​ហ្នឹង​ទៅ​ ខ្ញុំ​នឹង​លេង​នៅ​ក្លឹប​ផ្សេង​គ្រាន់​តែ​ជា​ការ​កម្សាន្ត​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ខ្ញុំ​មាន​បំណង​ចង់​បន្ត​នៅ​ទី​នេះ​។ ខ្ញុំ​ស្ថិត​នៅ​កម្រិត​មួយ​ដែល​ក្រុម​នៅ​ត្រូវ​ការ​។ អញ្ចឹង​ហើយ​ចាំ​មើល​ៗ​ថា​តើ​ពូក​គេ​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​ឬ​អត់​ យ៉ាង​ណា​មាន​កីឡាករ​ល្អ​ៗ​ច្រើន​ណាស់​នៅ​ទី​នេះ​ "។

Griezmann មក​លេង​ឲ្យ​ Atletico នៅ​ក្នុង​រដូវកាល​នេះ​ ដោយ​មាន​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២៦៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់