• 2023-12-11 12:52:25
  • បាល់ទាត់

Barca សប្បាយ​ចិត្ត​នឹង Felix តែ​មិន​ច្បាស់​លាស់​ពី​រឿង​អនាគត

  • 2023-12-11 12:52:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona សប្បាយ​ចិត្ត​នឹង​កីឡាករ Joao Felix។ នេះ​បើ​តាម​សម្ដី​របស់​លោក Deco នាយក​ក្លឹប​អ្នក​មាន​បុណ្យ ហើយ​ចុះ​ផ្សាយ​ដោយ Fabrizio Romano។

លោក Deco បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​មិន​អាច​បក​ស្រាយ​រឿង​អនាគត​បាន​ទេ ដោយ​ក្លឹប Barcelona ត្រូវ​តែ​លេង​ឲ្យ​ឈ្នះ​ប្រកួត ហើយ​បង្ហាញ​ទម្រង់​លេង​ល្អ មុន​នឹង​និយាយ​រឿង​ថា​ខ្ចី​ជើង​កីឡាករ​នេះ ឬ​ផ្ទេរ​ចូល​កីឡាករ​នោះ។

ទោះ​ជា​យ៉ាង​ណា លោក​ថា ក្លឹប​កំពុង​សប្បាយ​ចិត្ត​នឹង Felix។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​វ័យ ២៤ ឆ្នាំ Joao Felix បាន​មក​ចូល​រួម​ជាមួយ​ក្លឹប Barcelona កាល​ពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​ពី​ក្លឹប Atletico Madrid។ កីឡាករ​លេង​ប្រកួត ១៧ លើក និង​ស៊ុត​ចូល​ចំនួន ៥ គ្រាប់​ឲ្យ​ក្លឹប​អ្នក​មាន​បុណ្យ​គិត​មក​ទល់​ពេល​នេះ៕

ប្រភព៖ Twitter អត្ថបទ៖ សេរី មង្គល

មតិយោបល់