• 2023-12-08 12:32:50
  • បាល់ទាត់

ក្លឹប​ធំ Lyon មាន​វិបត្តិ ហើយ​កំពុង​ឈរ​បាត​តារាង​លីគ​កំពូល​បារាំង

  • 2023-12-08 12:32:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Olympique Lyonnais ហៅ​កាត់​ថា Lyon ធ្លាក់​ទម្រង់​លេង​យ៉ាង​គំហុក ក្នុង​រដូវ​កាល​នេះ។

បច្ចុប្បន្ន​ក្លឹប Lyon កំពុង​ឈរ​បាត​តារាង​លីគ​កំពូល​បារាំង ហើយ​មាន​ត្រឹម​តែ ៧ ពិន្ទុ​ប៉ុណ្ណោះ។ Lyon លេង ១៤ ប្រកួត​ហើយ​គិត​មក​ទល់​ពេល​នេះ ក្នុង​នោះ​ចាញ់​ ៩ ប្រកួត ស្មើ​ ៤ ដង និង​ឈ្នះ​តែ ១ លើក​គត់។

Lyon គឺ​ជា​ក្លឹប​ដ៏​ធំ​មួយ​នៅ​បារាំង ហើយ​មាន​ប្រវត្តិ​ជោគជ័យ​ជា​ច្រើន។​ ក្លឹប​ធ្លាប់​ឈ្នះ​លីគ​កំពូល​បារាំង​ដល់​ទៅ ៧ រដូវ​កាល​ជាប់​គ្នា ពី​ឆ្នាំ ២០០១ ដល់ ២០០៨។ មិន​តែ​ប៉ុណ្ណោះ ក្លឹប​បាន​ឡើង​លេង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League ដល់​ទៅ​ពីរ​លើក​ទៀត​ផង ពោល​គឺ​រដូវ​កាល ២០០៩-២០១០ និង ២០១៩-២០២០។ ទោះ​ជាង ១០ ឆ្នាំ​ចុង​ក្រោយ ក្លឹប​ហាក់​ធ្លាក់​ទម្រង់​លេង តែ​ក៏​មិន​ធ្លាក់​បាត​ដូច​រដូវ​កាល​នេះ​ដែរ។ កាល​ពី​រដូវ​កាល​មុន ក្លឹប​បញ្ចប់​រដូវ​កាល​ក្នុង​តំណែង​លេខ ៧។

គិត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ប្រភព​ណា​ហ៊ាន​អះអាង​ថា​ហេតុ​អី​បាន​ក្លឹប​ដ៏​ធំ​មួយ​ធ្លាក់​ទម្រង់​លេង​យ៉ាង​គំហុក​យ៉ាង​នេះ។ អ្នក​វិភាគ​មួយ​ចំនួន​បាន​លើក​ឡើង​ពី​កត្តា​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​ក្លឹប​ធ្លាក់​ទម្រង់​លេង​បែប​នេះ រួម​មាន​ការ​រើរុះ​ថ្នាក់​ដឹកនាំ​ក្លឹប បញ្ហា​ហិរញ្ញវត្ថុ និង​ការ​ចាកចេញ​របស់​កីឡាករ​ល្អៗ​មួយ​ចំនួន​កាល​ពី​ទី​ផ្សារ​ដោះ​ដូរ​កន្លង​ទៅ ហើយ​មិន​មាន​កីឡាករ​ល្អ​មក​ជំនួស​វិញ​ជា​ដើម។

ក្លឹប​ទើប​តែ​បញ្ចប់​តំណែង​គ្រូ​បង្វឹក​ដល់​ទៅ ២ រូប​ក្នុង​រយៈ​ពេល ២ ខែ នោះ​គឺ​បញ្ឈប់​លោក Laurent Blanc កាល​ពី​ខែ​កញ្ញា និង​លោក Fabio Grosso កាល​ពី​ខែ​វិច្ឆិកា។ ការ​បន្ត​ធ្លាក់​ទម្រង់​លេង​នេះ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ក្លឹប​ជា​ច្រើន ព្រួយ​បារម្ភ​ថា ក្លឹប​អាច​នឹង​កាត់​ចេញ​ពី​លីគ​លំដាប់​ ១ ហើយ​ធ្លាក់​ទៅ​លេង​លីគ​លំដាប់២​វិញ៕

ប្រភព៖ theguardian អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី