• 2023-11-29 12:16:02
  • បាល់ទាត់

Southgate នឹង​បញ្ចុះបញ្ចូល​ Kobbie Mainoo មក​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​

  • 2023-11-29 12:16:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Gareth Southgate នឹង​រៀបចំ​ការ​ចរចា​បញ្ចុះបញ្ចូល​ ខ្សែបម្រើ​ Kobbie Mainoo មក​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

ព្រោះ​តែ​ Kobbie មាន​សញ្ជាតិ​ជា​អង់គ្លេស​ និង​ហ្គាណា​ផង​ ដូច្នេះ​ លោក​ Southgate ចង់​ឲ្យ​ Kobbie មក​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ ជា​ជាង​ក្រុម​ជម្រើសជាតិ​ហ្គាណា​។

នៅ​ខណៈ​នេះ​ Kobbie ជា​កីឡាករ​របស់​ Man Utd ដោយ​មាន​កុងត្រា​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧។

គួរ​បញ្ជាក់​ផង​ដែរ​ កីឡាករ​ណា​ដែល​មាន​សញ្ជាតិ​ពីរ​ អាច​ជ្រើស​រើស​យក​ក្រុម​ជម្រើសជាតិ​មួយ​ក្នុង​ចំណោម​ពីរ​នោះ​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់