/656707978dfb2_1701250920_medium.jpg)
- 2023-11-29 11:14:35
- បាល់ទាត់
Haaland បំបែកកំណត់ត្រា Mbappe ក្នុង UCL
- 2023-11-29 11:14:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Haaland បំបែកកំណត់ត្រា Mbappe ក្នុង UCL
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Erling Haaland ក្លាយជាកីឡាករវ័យក្មេងបំផុតដែលរកគ្រាប់បាល់ដល់ទៅ ៤០ គ្រាប់ក្នុងកម្មវិធីលីគកំពូលអឺរ៉ុប UCL។
កីឡាករស៊ុតចូលចំនួនគ្រាប់បាល់បែបនេះ ក្នុងការប្រកួតចំនួនត្រឹមតែ ៣៥ ប្រកួតប៉ុណ្ណោះ។
គ្រាប់បាល់របស់ Haaland ស៊ុតចូលទៅលើក្រុម RB Leipzig កាលពីប្រកួត UCL រំលងអាធ្រាត្រថ្ងៃនេះ គឺជាគ្រាប់ទី ៤០ ហើយរបស់កីឡាករន័រវែស។ នេះមានន័យថា Haaland ដែលមានវ័យទើប ២៣ ឆ្នាំ ១៣១ ថ្ងៃ ក្លាយជាកីឡាករវ័យក្មេងជាងគេ ដែលធ្វើបានសម្រេចក្នុងការស៊ុតបញ្ចូលទីដល់ទៅ ៤០ គ្រាប់ក្នុងកម្មវិធី UCL។ ខ្សែប្រយុទ្ធបានបំបែកកំណត់ត្រានូវចំនួនគ្រាប់ស៊ុតចូលទីក្នុង UCLរបស់កីឡាករបារាំង Kylian Mbappe កាលពីឆ្នាំ ២០២២។ កាលនោះ Mbappe មានវ័យ ២៣ ឆ្នាំនិង ៣១៧ ថ្ងៃ។
Haaland បានបន្តបង្ហាញទម្រង់លេងយ៉ាងឲ្យ Manchester City ក្នុងរដូវកាលនេះ។ កីឡាករលេង ២០ ប្រកួត និងស៊ុតចូល ១៩ គ្រាប់ក្នុងរដូវកាល ២០២៣/២០២៤។ កាលពីរដូវកាលមុន ខ្សែប្រយុទ្ធសញ្ជាតិន័រវែសរូបនេះលេង ៥៣ ប្រកួត និងស៊ុតចូលដល់ទៅ ៥២ គ្រាប់៕