• 2023-11-23 12:48:46
  • បាល់ទាត់

Mourinho​ថា​ លោក​នឹង​ទៅ​ដឹក​នាំ​នៅ​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ថ្ងៃ​ណា​មួយ​

  • 2023-11-23 12:48:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jose Mourinho គ្រូបង្គោល​ក្លឹប​ Roma បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Rai កាល​ពីពេលថ្មីៗ​នេះ​ថា​ នៅ​ថ្ងៃ​ណា​មួយ​ លោក​នឹង​ទៅ​ដឹកនាំ​ក្លឹប​នៅ​អារ៉ាប៊ីសាអ៊ូឌីត​។

លោក​ Mourinho បាន​និយាយ​ថា​៖" នៅ​ថ្ងៃ​ណា​មួយ​ ខ្ញុំ​នឹង​ទៅ​ដឹកនាំ​ក្លឹប​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ ។ វា​អាច​នឹង​កើត​ឡើង​ ប៉ុន្តែ​មិន​មែន​នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ទេ​ "។

លោក​បន្ត​ថា​៖" ទាក់​ទង​នឹង​រឿង​ជំនួស​ Ancelotti នៅ​ឆ្នាំ​២០២៤​ខាង​មុខ​នេះ​? ខ្ញុំ​គិត​លោក​ Perez ជា​មនុស្ស​ឆ្លាត​ ណា​មួយ​លោក​មាន​កំពូល​អ្នកដឹកនាំ​ក្លឹប​ស្រាប់​ទៅ​ហើយ​ អញ្ចឹង​លោក​ទៅ​គិត​ផ្លាស់​ប្ដូរ​គ្រូ​បង្គោល​លោក​ធ្វើ​អី​។ ខ្ញុំ​មាន​តែ​សង្ឃឹម​ថា​ Ancelotti នឹង​នៅ​ទី​នោះ​ ព្រោះ​គេ​ជា​គ្រូ​ដ៏​ល្អ​របស់​ Real Madrid "។

លោក​ Mourinho មក​ដឹកនាំ​ Roma បាន​២ឆ្នាំ​ហើយ​ ដោយ​លោក​ធ្លាប់​មាន​បទពិសោធន៍​ដឹកនាំ​ក្លឹប​ធំៗ​ជា​ច្រើន​ដូច​ជា​ Real, Chelsea, Man Utd និង​ Spurs ជា​ដើម​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់