• 2023-11-14 12:47:52
  • បាល់ទាត់

Morata បង្ហើប​ពី​មូលហេតុ​ដែល​មិន​ទៅ​លេង​ឲ្យ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត

  • 2023-11-14 12:47:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Alvaro Morata បាន​បង្ហើប​ពី​មូលហេតុ​ដែល​ខ្លួន​សម្រេច​មិន​ទៅ​ចូល​រួម​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត កាល​ពី​អំឡុង​ពេល​ទី​ផ្សារ​​ដោះដូរ​កីឡាករ​កន្លង​ទៅ។

កាល​ពី​អំឡុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​កន្លង​ទៅ​នេះ របាយការណ៍​ជា​ច្រើន​បាន​លើក​ឡើង​ថា​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​មួយ​ចំនួន ជា​ពិសេស​ក្លឹប Al Taawon បាន​ព្យាយាម​ផ្ទេរ​យក​ខ្សែ​ប្រយុទ្ធ Atletico Madrid កីឡាករ Morata ដោយ​ហ៊ាន​ឲ្យ​ប្រាក់​ឈ្នួល​ជា​ច្រើន​ដល់​កីឡាករ​រូប​នេះ។

ទោះ​ជា​យ៉ាង​ណា ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​វ័យ ៣១ ឆ្នាំ បាន​បដិសេធ។ កាល​ពី​ថ្ងៃ​នេះ Morata បាន​បង្ហើប​ប្រាប់​អ្នក​សារព័ត៌មាន​ថា មូលហេតុ​មាន​ពីរ​ក្នុង​ការ​សម្រេច​ចិត្ត​នេះ។ ទី​មួយ​ គឺ​ Morata ចង់​បន្ត​លេង​ឲ្យ AT Madrid ហើយ​ឈ្នះ​ពាន​ជា​ច្រើន​ជាមួយ​ក្លឹប។ ហេតុផល​ទី​ពីរ គឺ​កីឡាករ​រូប​នេះ​មិន​ចង់​បាត់​បង់​ឱកាស​ចូល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។

អតីត​ខ្សែ​ប្រយុទ្ធ Real Madrid កីឡាករ Alvaro Morata បាន​មក​ចូល​រួម​ជា​ផ្លូវ​ការ​ជាមួយ​ AT Madrid កាល​ពី​ខែ​កក្កដា​ឆ្នាំ ២០២២។ តាំង​ពី​ពេល​នោះ​មក​កីឡាករ​លេង​សរុប ៥៩ ប្រកួត និង​ស៊ុត​ចូល ២៧ គ្រាប់។ កីឡាករ​ចាប់​ផ្ដើម​ចូល​រួម​ជួយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ចាប់​ពី​ឆ្នាំ ២០១៤ មក ហើយ​គិត​មក​ទល់​ពេល​នេះ​ លេង​សរុប​ឲ្យ​ក្រុម​ជម្រើស​ជាតិ​មួយ​នេះ​ចំនួន ៦៨ លើក និង​ស៊ុត​ចូល ៣៤គ្រាប់៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី