• 2023-11-08 11:40:03
  • បាល់ទាត់

ក្លឹប​ណា​ខ្លះ​កំពុង​ឈរ​​កំពូល​តារាង​ក្នុង​លីគ​កំពូល​អឺរ៉ុប​ទាំង ៥

  • 2023-11-08 11:40:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមាណ​ជាង ៣ ខែ​ក្រោយ​ចាប់​ផ្ដើម​រដូវ​កាល​ ២០២៣/២០២៤ លីគ​កំពូល​អឺរ៉ុប​ទាំង ៥ កំពុង​រក​ឃើញ​ក្លឹប​ឈរ​កំពូល​តារាង​បណ្ដើរ​ៗ​ហើយ។

នៅ​អង់គ្លេស ក្លឹប Manchester City កំពុង​នាំ​មុខ​មាន ២៧ ពិន្ទុ​ក្រោយ​លេង​បាន ១១ ប្រកួត Premier League។ តាម​ពី​ក្រោយ គឺ​ក្លឹប Tottenham Hotspur មាន ២៦ ពិន្ទុ។ លេខ ៣ គឺ​ក្លឹប Liverpool ដែល​មាន ២៤ ពិន្ទុ​ក្នុង​ដៃ។

នៅ​អេស្ប៉ាញ ក្លឹប Girona បង្ក​ការ​ភ្ញាក់​ផ្អើល​ដោយ​កំពុង​ឈរ​លេខ ១ មាន ៣១ ពិន្ទុ​ ក្រោយ​លេង ១២ ប្រកួត។ លេខ ២ គឺ​ក្លឹប Real Madrid មាន ២៩​ពិន្ទុ​ក្នុង​ដៃ។ ចំណែក​ឯ Barcelona កំពុង​ឈរ​លេខ ៣ មាន ២៧ ពិន្ទុ។

នៅ​អ៊ីតាលី ក្លឹប Inter Milan កំពុង​ឈរ​កំពូល​តារាង មាន ២៨ ពិន្ទុ​ក្នុង​ដៃ ក្រោយ​លេង​បាន​ចំនួន ១១ ប្រកួត។ តាម​ប្រកិត​ពី​ក្រោយ​គឺ​ក្លឹប Juventus មាន ២៦ ពិន្ទុ និង​ក្លឹប AC Milan មាន ២២ ពិន្ទុ។

នៅ​អាល្លឺម៉ង់ ក្លឹប Bayer Levankusen កំពុង​មាន​ចំណាត់​ថ្នាក់​លេខ ១ មាន ២៨ ពិន្ទុ ក្រោយ​លេង ១០ ប្រកួត ហើយ​មិន​ទាន់​ស្គាល់​រសជាតិ​ចាញ់។ ដូច​គ្នា​ដែរ Bayern Munich ក៏​មិនទាន់​ចាញ់​ដែរ តែ​មាន​ពិន្ទុ​តិច​ជាង ពោល​គឺ​ត្រឹម​ ២៦ ពិន្ទុ ហើយ​កំពុង​ឈរ​លេខ ២។ លេខ ៣ គឺ​ក្លឹប VfB Stuttgart កំពុង​មាន ២១ ពិន្ទុ​ក្នុង​ដៃ។

ចុង​ក្រោយ​នៅ​បារាំង ក្លឹប Nice កំពុង​នាំ​មុខ មាន ២៥ ពិន្ទុ ក្រោយ​លេង ១១ ប្រកួត ហើយ​មិន​ទាន់​ស្គាល់​ជាតិ​ចាញ់។ លេខ​ ២ គឺ PSG មាន ២៤ ពិន្ទុ និង​លេខ ៣ គឺ AS Monaco មាន ២៣ ពិន្ទុ៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី