• 2023-11-07 11:15:47
  • បាល់ទាត់

គ្រូ Spurs គោរព​សេចក្ដី​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល

  • 2023-11-07 11:15:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ange Postecoglou អ្នក​ចាត់​ការ​ក្លឹប Tottenham Hotspur គោរព​សេចក្ដី​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល​ហើយ​មិន​ធ្វើ​ការ​តវ៉ា​អ្វី​ឡើយ។

ការ​ថ្លែង​បែប​នេះ​ធ្វើ​ឡើង ក្រោយ​ Spurs បាន​ចាញ់ Chelsea ក្នុង​លទ្ធផល ៤ ទល់​នឹង ១។ ក្នុង​ប្រកួត​មួយ​នេះ កីឡាករSpurs ទទួល​បាន​កាត​ក្រហម​ដល់​ទៅ ២ រូប​រួម​មាន កីឡាករ Cristian Romero និង Destiny Udogie មួយ​នៅ​នាទី​ ៣៣ ហើយ​មួយ​ទៀត​នៅ​នាទី ៥៥។ នេះ​មាន​ន័យ​ថា Spurs មាន​កីឡាករ​ក្នុង​ការ​ប្រកួត​ត្រឹម​តែ ៩ នាក់​ប៉ុណ្ណោះ ទល់​ទៅ​នឹង​ Chelsea ដែល​មាន​កីឡាករ​ចំនួន ១១​នាក់​ពេញ​ក្នុង​ការ​ប្រកួត។

បរាជ័យ​នេះ គឺ​ជា​ប្រកួត​ដំបូង​ដែល Spurs ចាញ់​ក្នុង​រដូវ​កាល​នេះ​ក្នុង​ក្របខ័ណ្ឌ​ Premier League។ បច្ចុប្បន្ន Spurs ឈរ​លេខ ២ មាន ២៦ ពិន្ទុ ហើយ​នាំ​មុខ​ចំនួន​តែ ១ ពិន្ទុ​ប៉ុណ្ណោះ​ដោយ​ក្លឹប Manchester City ដែល​កំពុង​ឈរ​កំពូល​តារាង។

ឥរិយាបថ​របស់​លោក Postecoglou ហាក់​ខុស​ពី​អ្នក​ចាត់​ការ​ជា​ច្រើន​ក្នុង​លីគ​កំពូល​អង់គ្លេស​ផ្សេង​ទៀត​ដែល​តែង​តែ​តវ៉ា​នឹង​ការ​សម្រេច​ចិត្ត​ផ្សេងៗ​របស់​អាជ្ញាកណ្ដាល​ក្នុង​ការ​កាត់​ក្ដី​ការ​ប្រកួត។ ត្រង់​ចំណុច​នេះ អ្នក​ចាត់​ការ​ Spurs យល់​ថា អ្នក​ចាត់​ការ​ដទៃ​ទៀត​គួរ​តែ​គោរព​សេចក្ដី​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល ព្រោះ​អាជ្ញាកណ្ដាល​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច៕

ប្រភព៖ Twitter អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី