• 2023-11-03 11:15:24
  • បាល់ទាត់

Mc Tominay នៅ​តែ​ជឿជាក់​​ Ten Hag លើ​ការ​ដឹកនាំ​ Man Utd

  • 2023-11-03 11:15:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Scott Mc Tominay បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ផ្ទាល់​កាល​ពីពេលថ្មីៗ​នេះ​ដោយ​នៅ​តែ​បង្ហាញ​ការ​​ជឿជាក់​ លោក​ Eirk Ten Hag លើ​ការ​ដឹកនាំ​ក្លឹប​ Manchester United។

Mc Tominay បាន​និយាយ​ថា​៖" ច្បាស់​ណាស់​យើង​ត្រូវ​ធ្វើ​អី​ឲ្យ​លើស​ហ្នឹង​ នៅ​ពេល​ដែល​យើង​ធ្វើ​អី​មិន​បាន​ល្អ​។ ខ្ញុំ​ដឹង​ថា​អ្នក​គាំទ្រ​មិន​ចង់​ឮ​ពាក្យ​ទាំង​នេះ​ទេ​ ពូក​គេ​ចង់​ឃើញ​លទ្ធផល​ ចង់​ការ​លេង​ល្អ​។ ខ្ញុំ​គិត​ថា​ពួក​គេ​ចង់​ឃើញ​កីឡាករ​ញញឹម​ និង​សប្បាយ​រីករាយ​ផង​ដែរ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ខ្ញុំ​ដឹង​ថា​ថ្មី​ៗ​នេះ​រឿង​អញ្ចឹង​មិន​កើត​ឡើង​នោះ​ទេ​ ប៉ុន្តែ​ ខ្ញុំ​ច្បាស់​១០០% លោក​អ្នកចាត់ការ​ក្លឹប​លោក​អាច​នាំ​មក​នៅ​រឿង​ហ្នឹង​កើត​ឡើង​ ខ្ញុំ​ជឿថា​គាត់​ធ្វើ​កើត​ "។

Man Utd មិន​សូវ​ជា​ធ្វើ​បាន​ល្អ​នោះ​ទេ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ជា​ពិសេស​គឺ​បាន​ចាញ់​ Newcastle ៣-០ ក្របខ័ណ្ឌ​ EFL Cup ៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់