• 2023-11-02 11:44:03
  • បាល់ទាត់

Klopp ពេញ​ចិត្ត​នឹង​ខ្សែ​ការពារ​វ័យ​ក្មេង​នេះ​ខ្លាំង​

  • 2023-11-02 11:44:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jurgen Klopp បាន​សម្ដែង​ការ​ពេញ​ចិត្ត​នឹង​ ខ្សែការពារ​ Jarell Quansah ខ្លាំង​ក្រោយ​ចូល​រួម​ជួយ​ក្លឹប​ Liverpool យក​ជ័យ​ជំនះ​ទល់​នឹង​ក្លឹប​ Bournemouth លទ្ធផល​ ២-១ ក្របខ័ណ្ឌ​ EFL Cup នៅ​ក្នុង​ថ្ងៃ​នេះ​។

លោក​ Klopp បាន​លើក​ឡើង​ថា​៖" Jerell Quansah ជា​កីឡាករ​ប្រចាំ​ប្រកួត​ហ្នឹង​តែ​ម្ដង​សម្រាប់​ខ្ញុំ​ គឺ​ថា​ល្អ​មែន​ទែន​ "។

លោក​បន្ត​ថា​៖" គេ​ពូកែ​ញាក់​យក​បាល់​ យើង​ក៏​បាន​ស័ក្ដិ​ឲ្យ​បាល់​គេ​លេង​ច្រើន​ដើម្បី​ចង់​ដឹង​។ យ៉ាង​ណា​គេ​នៅ​មាន​រឿង​ច្រើន​ត្រូវ​រៀន​ទៀត​ តែ​ឥឡូវ​នេះ​គឺ​គេ​ល្អ​ហើយ​ "។

Quansah ជា​កីឡាករ​បណ្ដុះ​បណ្ដាល​ដោយ​ Liverpool ដោយ​គេ​ចូល​ក្រុម​ថ្នាល​របស់​ក្លឹប​នេះ​តាំង​ពី​ឆ្នាំ​២០០៨ និង​មក​លេង​ក្នុង​ក្រុម​ឈុត​នៅ​រដូវកាល​នេះ​ ដោយ​ចូល​រួម​លេង​បាន​ ៧ប្រកួត​ហើយ​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់