• 2023-10-23 12:01:00
  • បាល់ទាត់

Griezmann ជិតបំបែក​កំណត់​ត្រា​សំខាន់​មួយ​របស់ AT Madrid

  • 2023-10-23 12:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Antoine Griezmann កំពុង​តែ​ខិត​ជិត​ក្នុង​ការ​បំបែក​កំណត់​ត្រា​សំខាន់​មួយ​របស់ Atletico Madrid។ កំណត់​ត្រា​នោះ​គឺ​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប។

បច្ចុប្បន្ន​ Griezmann កំពុង​ឈរ​លេខ ៣ ក្នុង​តារាង​កីឡាករ​ស៊ុត​ច្រើន​ជាង​គេ​ឲ្យ AT Madrid ជាមួយ​ចំនួន​គ្រាប់​បាល់​ចំនួន​សរុប ១៦៥ គ្រាប់។

ឈរ​លេខ ២ គឺ​ខ្សែ​ប្រយុទ្ធ Adrian Escudero ដែល​ធ្លាប់​លេង​ឲ្យ Atletico ពី​ឆ្នាំ ១៩៤៥ ដល់​ឆ្នាំ ១៩៥៨ ហើយ​ស៊ុត​ចូល​សរុប ១៦៩ គ្រាប់។

កីឡាករ​ដែល​កាន់​កំណត់​ត្រា​ស៊ុត​ច្រើន​ជាង​គេ​ឲ្យ​ AT Madrid គឺ​ខ្សែ​ប្រយុទ្ធ Luis Aragones ដែល​ធ្លាប់​លេង​ឲ្យ​ក្លឹប​ពី​ឆ្នាំ ១៩៦៤ ដល់​ឆ្នាំ ១៩៧៤។ នៅ​អំឡុង​ពេល​នោះ​ កីឡាករ​ស៊ុត​ចូល​សរុប ១៧២ គ្រាប់។

នេះ​មាន​ន័យ​ថា ខ្វះ​តែ ៨ គ្រាប់​ទៀត​ទេ គឺ Griezmann នឹង​ក្លាយ​ជា​កីឡាករ​ស៊ុត​ចូល​ច្រើន​ជាង​គេ​ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប AT Madrid។

Antoine Griezmann បាន​មក​ចូល​រួម​ជាមួយ Atletico Madrid កាល​ពី​ឆ្នាំ ២០១៤ ហើយ​លេង​ឲ្យ​ក្លឹប​ដល់​ឆ្នាំ ២០១៩ មុន​មក​ចូល​រួម​ជាមួយ Barcelona។ នៅ​ជាមួយ​ក្លឹប​អ្នក​មាន​បុណ្យ​បាន​បី​រដូវ​កាល​ កីឡាករ​ក៏​ផ្លាស់​មក​លេង​ឲ្យ AT វិញ​កាល​ពី​ខែ​សីហា​ឆ្នាំ ២០២១ ហើយ​លេង​នៅ​ទី​នោះ​រហូត​ដល់​ពេល​បច្ចុប្បន្ន៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់