• 2023-10-19 12:16:32
  • បាល់ទាត់

Barca ឆ្លើយ​តប​ពាក្យ​ចចាមអារ៉ាម​រឿង​ខ្ចី​ជើង Messi

  • 2023-10-19 12:16:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប Barcelona លោក Joan Laporta បាន​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ក្លឹប​អ្នក​មាន​បុណ្យ​កំពុង​ពិនិត្យ​លទ្ធភាព​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ Lionel Messi នា​ពេល​ខាង​មុខ។

លោក Laporta បាន​និយាយ​ថា មិន​មាន​រឿង​ពិភាក្សា​ខ្ចី​ជើង​ Messi ពី​ក្លឹប​អាមេរិក​ Inter Miami នោះ​ទេ។ លោក​បន្ថែម​ថា ក្លឹប​ចង់​បាន Messi ត្រលប់​មក​ Barcelona វិញ​កាល​ពី​ដើម​រដូវ​កាល​នេះ តែ​ Messi មិន​ព្រម ហើយ​ចូល​រួម​ជាមួយ​ក្លឹប​ផ្សេង។

ដូច្នេះ Barcelona ត្រូវ​គោរព​ការ​សម្រេច​ចិត្ត​របស់ Messi។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Laporta។

កាល​ពី​ពេល​ថ្មីៗ​នេះ មាន​របាយការណ៍​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​របស់​ថា Barca កំពុង​ចរចា​ខ្ចី​ជើង Messi ពី​ក្លឹប Inter Miami។ កាល​ពី​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​កន្លង​ទៅ Barca និង Messi បាន​ចរចា​គ្នា​ដើម្បី​បើក​ផ្លូវ​ឲ្យ​វីរបុរស​ក្លឹប Barca រូប​នេះ​អាច​ត្រលប់​ទៅ​លេង​ឲ្យ​ក្លឹប​វិញ។ ទោះ​ជា​យ៉ាង​ណា ការ​ចរចា​មិន​បាន​សម្រេច ហើយ​ទីបំផុត Messi សម្រេច​ចូល​រួម​ជាមួយ​ក្លឹប​អាមេរិក Inter Miami ក្នុង​កុងត្រា​រយៈ​ពេល ២ ឆ្នាំ​កន្លះ​រហូត​ដល់​ចុង​ឆ្នាំ ២០២៥៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់