/652fc1fc00d3b_1697628660_medium.jpg)
- 2023-10-18 13:01:49
- បាល់ទាត់
Lindelof ចង់បន្តលេងឲ្យ Man Utd
- 2023-10-18 13:01:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lindelof ចង់បន្តលេងឲ្យ Man Utd
ចន្លោះមិនឃើញ
ខ្សែការពារ Victor Lindelof ចង់បន្តរួមរស់ជាមួយ Manchester United។
Lindelof បានថ្លែងថា ពិតជាចង់បន្តលេងឲ្យក្លឹបបិសាចក្រហមតទៅទៀត ព្រោះបិសាចក្រហមគឺជាក្លឹបដែលខ្លួនចូលចិត្ត និងស្រលាញ់។
កុងត្រាបច្ចុប្បន្នរបស់ Lindelof មានសុពលភាពដល់ខែមិថុនា ឆ្នាំក្រោយ ប៉ុន្តែមានជម្រើសនឹងបន្តដល់ឆ្នាំ ២០២៥ បើសិនជាភាគីក្លឹប និងភាគីកីឡាករព្រមព្រៀងចង់បន្ត។ ពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថា ភាគីទាំងពីរកំពុងចរចាគ្នាហើយលើរឿងនេះ។
Lindelof បានមកចូលរួមជាមួយបិសាចក្រហមតាំងពីឆ្នាំ ២០១៧ មក។ កីឡាករការពារសញ្ជាតិស៊ុយអែតវ័យ ២៩ ឆ្នាំរូបនេះ លេងសរុបឲ្យក្លឹប ២៤១ លើក និងស៊ុតចូល ៣ គ្រាប់៕